ដល់ហើយៗ! តស់មកដឹងពីតម្លៃរថយន្ត Ford Territory Platinum ស៊េរីឆ្នាំ២០២៧ នៅខ្មែរ ខណៈតម្លៃធូរ រាងស្អាតប្លែក
ធី ស្រីល័ក្ខ•SEPTEMBER 28 2026•2.1 K views

សម្រាប់បងប្អូនដែលនិយមចូលចិត្តរថយន្ត លក្ខណៈគ្រួសារ មាឌធំ កម្លាំងមាំ មាឌឌាំង អាចជិះបានច្រើនគ្នា ជាពិសេសបងប្អូនដែលស្រលាញ់ឡានអាមេរិក ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តខ្លាញ់គោ Ford Territory Platinum ឆ្នាំ២០២៧ មួយម៉ូដែល ចេញលក់នៅខ្មែរហើយ ជាមួយរូបរាងមាំទាំ ផ្គួបផ្សំជាមួយតម្លៃត្រឹមតែ ៤១,៩០០ដុល្លារតែប៉ុណ្ណោះ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រុមហ៊ុន Ford Cambodia បានឲ្យដឹងថា នៅពេលនេះក្រុមហ៊ុនបានប្រកាសបើកកក់ទៅលើរថយន្ត Ford Territory Platinum 2027 ក្នុងតម្លៃត្រឹមតែ ៤១,៩០០ ដុល្លារតែប៉ុណ្ណោះជាមួយការរចនាមុខបែបស្ព័រ បំពាក់ដោយប្រព័ន្ធបំពងសំឡេងថ្មី បច្ចេកវិទ្យាទំនើប ផ្ទៃខាងក្នុងបំពាក់ដោយពូកស្បែកថ្មី ប្រណិត ធំទូលាយ ប្រកបដោយផាសុកភាព ​ស័ក្តិសមបំផុត​សម្រាប់យុវវ័យសម័យថ្មី។

825273843 1782993492942728 1908097367743870613 N

ចំពោះរថយន្ត Ford Territory Platinum 2027 នេះដែរ រូបរាងថ្មីដែលមានរចនាបថខាងក្រៅ និងខាងក្នុងថ្មីស្រឡាង បែប Platinum ប្រណីតទាក់ទាញបន្ទប់អ្នកដំណើរធំទូលាយ អង្គុយបានផាសុកភាព ជិះលក្ខណៈគ្រួសារកាន់តែសមស្របក៏មានបំពាក់ដោយប្រព័ន្ធកម្សាន្ត និងបច្ចេកវិទ្យាជួយសម្រួលការបើកបរមានប្រព័ន្ធការពារ និងសុវត្ថិភាពជុំវិញខ្លួន ផ្តល់ទំនុកចិត្តគ្រប់ការធ្វើដំណើរផងដែរ។

819236884 1407219998201182 2391505959839123114 N

សូមរំលឹកថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់​ផលិតកម្ម​ ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿង​បង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕

 821507427 1770009554090929 3481677619858347828 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia