សោកស្តាយ! បន្ទាប់ពីឈរជើងអស់៤៧ឆ្នាំ ពេលនេះ Ford ប្រកាសឈប់ផលិតរថយន្តម៉ូដែល១នេះហើយ
នារី AUTOJULY 5 202313.4 K views

នៅថ្ងៃទី ៧ ខែកក្កដាខាងមុខនេះ ក្រុមហ៊ុន Ford នឹងបញ្ចប់ការផលិតរថយន្ត Ford Fiesta ដែលបានដំណើរការអស់រយៈពេល៤៧ ឆ្នាំមកហើយ។ ដោយការបញ្ចប់ការផលិតនេះគឺជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់ក្រុមហ៊ុន ហើយក៏ជារឿងដ៏គួរឱ្យសោកស្តាយសម្រាប់ហ្វេន Fiesta ផងដែរ។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន INSIDE EVS កាលពីពេលថ្មីនេះ។

8a428cac77afe9d70177b61fa4621460

ទន្ទឹមនឹងនេះដែរ ហេតុផលដែលក្រុមហ៊ុន Ford ធ្វើការបោះបង់ការផលិតនេះគឺដើម្បីងាកមកផ្តោតលើរថយន្តអគ្គិសនីវិញ គឺរថយន្ត Ford Explorer electric SUV ។ ស្របគ្នានេះដែរ លោក Martin Sander អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Ford Model E Europe រោងចក្រ Fiesta នៅទីក្រុង Cologne ប្រទេសអាឡឺម៉ង់បានឱ្យដឹងថា ក្រុមនឹងឆ្លងកាត់ការផ្លាស់ប្តូរទាំងស្រុងដើម្បីក្លាយជារោងចក្រថាមពលថ្មពេញលេញ។

 127333704 Gettyimages 626433374

Ford Fiesta St200 Geneva Show 4

គួរជម្រាបផងដែរថា ការសម្រេចចិត្តបញ្ឈប់ការផលិត Fiesta មិនមែនជារឿងងាយស្រួលនោះទេ។ Fiesta បានប្រឈមមុខនឹងបញ្ហាមួយចំនួនក្នុងពេលថ្មីៗនេះ ជាពិសេសដោយសារជំងឺរាតត្បាត Covid-19 បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កង្វះខាត semiconductor ក្នុងឆ្នាំ ២០២២ បាននាំឱ្យមានការថយក្រោយរយៈពេលប្រាំមួយខែ ដោយបង្ខំឱ្យក្រុមហ៊ុន Ford ផ្អាកការបញ្ជាទិញ Fiesta ជាបណ្តោះអាសន្ន។ ក្នុងពេលដំណាលគ្នានោះ ឧស្សាហកម្មរថយន្ត រួមជាមួយនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ បានចាប់ផ្តើមពឹងផ្អែកកាន់តែខ្លាំងឆ្ពោះទៅរកប្រភេទ Crossovers និង SUVs ដែលជំរុញឱ្យការសម្រេចចិត្តចូលនិវត្តន៍ Fiesta បន្ថែមទៀត៕

Ford Fiesta St Edition

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia