មិនភ័យរឿងទីផ្សារ! Ford ប្រើយុទ្ធសាស្រ្ត៣ស្នៀតនេះហើយ ចេញឡានមកមានទីផ្សារស្រាប់
នៅ ហៀងOCTOBER 17 2022275 views

Ford ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនចាស់វស្សាធំមួយរបស់អាមេរិក ដែលបានបង្កើតឡើងតាំពីឆ្នាំ១៩០៣ មកម្លះ ដោយស្ថាបនិកឈ្មោះថា  Henry Ford  តម្លៃក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់១៣៦.៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១ និងបានបញ្ចេញម៉ូដែលថ្មីៗជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការនៅលើពិភពលោក ។ 

តួយ៉ាងថ្ងៃនេះយើងនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីយុទ្ធសាស្រ្តមួយចំនួនដែលយីហោមួយនេះកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រុកអាចទាក់ទាញបេះដូងយុវ័យ និងវ័យចាស់ឱ្យដកចិត្តមិនរួចនៅម៉ូស៊េរីដែលខ្លួនបានបញ្ចេញ ៖  

១. Ford ពូកែធ្វើ Event ៖ តាមពិតទៅរឿងការធ្វើ Event ប្រហែលជាមានក្រុមហ៊ុនជាច្រើនសុទ្ធតែអាចធ្វើបាន ប៉ុន្តែវាមានលក្ខណៈខុសៗគ្នា ការធ្វើកម្មវិធី (Event) នៅក្នុងនេះគឺចង់សំដៅទៅលើការធ្វើឱ្យត្រូវពេល ត្រង់ចំណុចនេះ Ford តែងតែចាយលុយញឹកញាប់បំផុត នៅពេលដែលមានម៉ូដែលឬស៊េរីណាចេញមកថ្មីៗ ។ ការរៀបចំកម្មវិធីឡើង មិនមែនគ្រាន់តែជាការជូនដំណឹងដែល Ford ចង់ឱ្យមនុស្សជាច្រើនដឹងតែប៉ុណ្ណោះទេ រឿងដែលពិសេសនោះគឺ Ford ចង់ឱ្យមនុស្សទទួលបានអារម្មណ៍ពិសេសជាមួយនឹងផលិតផលរបស់គេផ្ទាល់។

តួយ៉ាងកាលពីខែមិថុនា កន្លងទៅនេះ Ford បានរៀបចំកម្មវិធីបើកបរសាកល្បងមួយ  ដែលអតិ ថិជនទាំងអស់អាចចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ជាច្រើនគ្រឿង ទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេក ទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យអិថិជនទទួលបាន បទពិសោធន៏បើកបរដ៏ថ្មីស្រឡាង និងអារម្មណ៍ពិសេសជាមួយនឹងផលិតផលផ្ទាល់ មិនមែនអារម្មណ៍ គ្រាន់តែទទួលបានការផ្សព្វផ្សាយឡើយ ។

២. Survey  ពីផលិតផល ៖ ការផលិតអ្វីមួយឱ្យចេញជារូបរាងឡើង វាមិនមែនជារឿងលំបាកឡើយ តែអ្វីដែលពិបាកខ្លាំងបំផុតនោះគឺផលិតចេញមកហើយលក់ឱ្យដាច់នៅលើទីផ្សារ និងមានការគាំទ្រ ផលិតផលរបស់យើងកាន់តែច្រើន ។ ដូចគ្នានេះដែរ កាលពីកន្លងទៅក្រុមការងាររបស់​ Business Cambodia បានធ្វើការចូលរួមកម្មវិធីសម្ភោធស៊េរីថ្មីរបស់ Ford គឺម៉ូដែល Ford ranger Everest 2023 នៅសណ្ឋាគារសុខា ។

ជាមួយគ្នានេះលោកស្រី Pritika Maharaj ដែលជាប្រធានគ្រប់គ្រង​គម្រោង Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេស អូស្រ្តាលី បានលើកឡើងយ៉ាងដូច្នេះថា មុននឹងបញ្ចេញម៉ូដែលនីមួយៗ ក្រុមហ៊ុន Ford ជាពិសេស​វីស្វ័ករប្រចាំក្រុមហ៊ុនផ្ទាល់ គឺមានការធ្វើ Survey ពីអតិថិជននៅជំវិញពិភពលោក មាននន័យថាឱ្យអតិថិជនដែលធ្លាប់ប្រើប្រាស់រថយន្ត Ford ធ្វើការកែតម្រូវនិងបញ្ចេញយោបល់ ទាក់ទងនៅនឹងនៅចំណុចខ្វះខាត ទៅលើការប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាអ្វីដែលអតិថិជនចង់បាន និងចង់ឃើញការប្រែ នៅស៊េរីក្រោយៗទៀតទាំងចំណុចតូចធំ ។

ហើយនេះគឺជាយុទ្ធសាស្រ្តល្អបំផុត ពោលគឺ Ford បានដឹងពីអ្វីដែលអតិថិជនរបស់ខ្លួនត្រូវការ និងធ្វើការបំពេញតម្រួវការ ដូច្នេះហើយទើបនៅពេលដែលក្រុមហ៊ុនបញ្ចេញម៉ូដែលថ្មីៗមក មិនខ្វះរឿងទីផ្សារឡើយ ព្រោះ Ford ​អាចយកបេះដូងអតិថិជនបានរួចហើយ ។

៣.  យុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ៖ ប្រិយមិត្តអ្នកអានទាំងឡាយប្រហែលជាធ្លាប់បានទស្សនាវីដេអូអប់រំជាច្រើនរបស់ក្រុមហ៊ុន Ford ដែលគេបានផលិតឡើងមិនត្រឹមតែក្នុងន័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែ Ford ពូកែខ្លាំងមែនទែនក្នុងការបញ្ចូលផលិតផលរបស់ខ្លួននៅក្នុងនោះ ។

វីដេអូ Ford ភាគច្រើនគឺធ្វើឡើងទាក់ទងទៅនឹងសុភមង្គលនៅក្នុងគ្រួសារ ការឈឺចាប់ ការមើល ងាយជាដើម ដែលធ្វើឱ្យអ្នកទស្សនាស្លុងអារម្មណ៍នៅក្នុងសាច់រឿងនោះ ហើយមនុស្សចាប់ផ្តើមមានអារម្មណ៍និងការគិតអស្ចារ្យតាមវីដេអូនោះដែរ ដូចជាអារម្មណ៍រំភើប ចូលតួនៅរក្នុងសាច់រឿងជាដើម តែតាមការពិតវាជាការធ្វើទីផ្សារដ៏ឆ្លាតវៃរបស់ Ford ប៉ុណ្ណោះ ។ 

នេះគ្រាន់តែគឺជាយុទ្ធសាស្រ្តមួយចំនួនរបស់ក្រុមហ៊ុន Ford ដែលតែងតែប្រើកន្លងមក នៅក្នុងការលក់របស់ខ្លួន ហើយចុងឆ្នាំ២០២២នេះក្រុមហ៊ុនកំពុងតែបញ្ចេញម៉ូដែលជាច្រើន ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia