នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអាមេរិក ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយចង់រករថយន្តណាធំទូលាយ ជាពិសេសងាយស្រួលដឹកទំនិញដែលមានរូបរាងធំ មាំ ដឹងតែសប្បាយចិត្តហើយ ខណៈ ពេលនេះក្រុមហ៊ុន Ford ប្រចាំស្រុកខ្មែរប្រកាសលក់ឡានបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមក គឺទៅលើម៉ូដែល Ford Ranger XL 2026 ដោយបញ្ចុះតម្លៃដល់ទៅ ២០០០ ដុល្លារឯណោះ។
យោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ Ford Cambodia កាលពីព្រឹកមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើការលក់រថយន្តបញ្ចុះតម្លៃទៅលើរថយន្ត Ford Ranger XL 2026 ក្នុងតម្លៃពិសេសត្រឹមតែ ៣៦,៩០០ដុល្លារតែប៉ុណ្ណោះការផ្តល់ជូននេះគឺចំនួនមានកំណត់ ដូច្នេះបងប្អូនដែលជាស្រលាញ់ចូលចិត្តទៅលើរថយន្ត Ford សូមរួសរាន់ចាប់យកឱកាសដ៏ពិសេសនេះអីលូវនេះ។
ដោយឡែក ចំពោះរថយន្ត Ford Ranger XL ស៊េរីឆ្នាំ 2026 នេះពេលដាក់លក់ដំបូងៗគឺក្នុងតម្លៃរហូតដល់ទៅ ៣៨,៩០០ដុល្លារឯណោះ ហើយនៅពេលនេះក្រុមហ៊ុន Ford បានធ្វើការលក់ចុះតម្លៃមកត្រឹមតែ ៣៦,៩០០ដុល្លារនោះទេ ពោលគឺចុះថ្លៃបានរហូតដល់ទៅ ២០០០ដុល្លារផងដែរ។ បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ គឺមានប្រអប់លេខ ១០វគ្គអូតូ (ចូលលេខរលូន និងស្ទុះល្អ) ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលបើកបរ កាមេរ៉ាមើលក្រោយផ្តល់រូបភាពច្បាស់កម្រិតខ្ពស់ អេក្រង់កម្សាន្ត Touchscreen ទំហំ១២អ៊ីញ ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណត។

សូមរំលឹកថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់ផលិតកម្ម ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿងបង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕


