បច្ចុប្បន្ននេះរថយន្ត Ford គឺជាយីហោដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកបាននិងកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជាហើយ នៅក្នុងរោងចក្ររបស់ខ្លួននាខេត្តពោធិ៍សាត់។ អ្វីដែលកាន់តែពិសេសនោះ នាពេលនេះក្រុមហ៊ុន Ford ក៏បានប្រកាសបើកកក់រថយន្ត Ford Ranger XL 2027 ខណៈតម្លៃវិញគឺពិសេសខ្លាំង ដូច្នេះហើយសម្រាប់បងប្អូនដែលចង់ទិញឡានអាមេរិកជិះត្រៀមលុយឲ្យហើយទៅ។
ជាក់សែ្តង បើតាមការឱ្យដឹងលើផេកផ្លូវការរបស់ Ford Cambodia បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនបានកំពុងតែបើកកក់នៅរថយន្តស៊េរីថ្មីគឺ Ford Ranger XL 2027 ដែលតម្លៃពេញ ៣៩,៩០០ដុល្លារ ប៉ុន្តែប្រសិនជាបងប្អូនកក់ឥលូវនេះតម្លៃត្រឹមតែ ៣៨,៩០០ដុល្លារតែប៉ុណ្ណោះ បែបនេះហើយសម្រាប់បងប្អូនដែលកក់ពេលនេះពិតជាចំណេញខ្លាំងណាស់សូមរួសរាន់ឡើង។

សម្រាប់ Ford Ranger XL ស៊េរីឆ្នាំ២០២៧ នេះគឺមានបំពាក់ម៉ាស៊ីន 2.0L Turbo 4x4 និងមានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់ផលិតកម្ម ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿងបង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 l 016 333 785 ៕


