មកហើយៗ! នេះជារថយន្តកម្លាំងយក្ស មុខកាច រាងសង្ហាររបស់ Ford ១ម៉ូដែល ចេញលក់នៅខ្មែរហើយ ខណៈតម្លៃអេម
នារី AUTOMAY 29 20243.2 K views

សម្រាប់បងប្អូនដែលនិយមចូលចិត្តរថយន្ត មួយបាំងកន្លឹះ អាចដឹកទំនិញធ្ងន់ៗបាន ជាមួយកម្លាំងមាំ មាឌឌាំង មុខកាច ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តខ្លាញ់គោ Ford Raptor ឆ្នាំ២០២៤ ១ម៉ូដែល ចេញលក់នៅខ្មែរហើយ ជាមួយរូបរាងមាំទាំ ផ្គួបផ្សំជាមួយរូបរាងសង្ហាកប់ ខណៈតម្លៃក៏អេម។​

442508195 883169880516660 5573642584216550824 N

យោងតាមការចុុះផ្សាយលើកផេកផ្លូវការ Ford Cambodia កាលពីពេលថ្មីកន្លងទៅនេះបានឱ្យដឹងថា ខ្លួនបាននាំយកមកនូវរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ២០២៤ មកកាន់ទឹកដីកម្ពុជាហើយ ជាមួយសមត្ថភាពគ្មានគូប្រៀប អានុភាពនៃកំលាំងស្ទុះខ្លាំង ធន់មាំ សុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើបចុងក្រោយ។

៣

ទន្ទឹមនឹងនេះដែរ កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ នេះមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ ដោយបំពាក់មកនូវបំពង់ស៊ីមុំាងភ្លោះដែលអាចកំណត់នូវសំលេងបាន និងរួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម ១៧អ៉ីញ បូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ទំហំ ៣៣អ៉ីញ ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះ​មុខ។

៣

ស្របគ្នានេះដែរ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះស្ងួត ពណ៌ប្រផេះរលោង និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ជម្រើសម៉ាស៊ីនសាំងគឺ ៧៩ ៩០០ ដុល្លារ និងជម្រើសម៉ាស៊ីនម៉ាស៊ូត គឺ ៧៥ ៩០០ ដុល្លារ ។

៤

សម្រាប់ពត៌មានបន្ថែមប្រិយមិត្តសូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747 ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia