បច្ចុប្បន្ននេះរថយន្ដ FORD ដែលជាយីហោដ៏ល្បីរបស់សហរដ្ឋអាមេរិកបាននិងកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជាហើយ នៅក្នុងរោងចក្ររបស់ខ្លួននាខេត្ដពោធិ៍សាត់។ ដោយក្នុងនោះការផលិតមានចំនួន ៣ ម៉ូដែលគឺ៖ រថយន្ដ FORD Ranger, រថយន្ដ FORD Everest និងរថយន្ដ FORD Territory។ តាមការបញ្ជាក់ពីក្រុមហ៊ុន FORD មកកាន់ Business Cambodia សម្រាប់សេរីឆ្នាំ២០២៦ រថយន្ដទាំង ៣ ម៉ូដែលនេះ ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖
· រថយន្ដ FORD Ranger XL តម្លៃ ៣៧ ៩០០ ដុល្លារ
· រថយន្ដ FORD Ranger XLT តម្លៃ ៤៤ ៩០០ ដុល្លារ
· រថយន្ដ FORD Ranger WILDTRAK តម្លៃ ៥៣ ៩០០ ដុល្លារ
· រថយន្ដ FORD Everest TITANIUM តម្លៃ ៦៩ ៩០០ ដុល្លារ
· រថយន្ដ FORD Everest SPORT តម្លៃ ៥៩ ៩០០ ដុល្លារ
· រថយន្ដ FORD Territory តម្លៃ ៤២ ៩០០ ដុល្លារ។
សម្រាប់លោកអ្នកដែលចង់បានរថយន្ដខាងលើយកទៅប្រើប្រាស់អាចទាក់ទៅសាកសួរព័ត៌មានលម្អិតពីក្រុមហ៊ុន FORD បានតាមរយៈលេខទូរស័ព្ទ៖ 078 999 773 សម្រាប់សាខាព្រះមុនីវង្ស, 095 939 939 សម្រាប់សាខាទឹកថ្លា, 078 935 935 សាខាទូលសង្កែ, 017 999 027 សាខាជ្រោយចង្វារ, 011 255 229 ឬ 077 722 999 សម្រាប់សាខាភ្នំពេញថ្មី, 099 999 747 សម្រាប់សាខាបឹងបៃតង, 077 666 357 ឬ 088 9 666 357 សម្រាប់សាខាខេត្តសៀមរាប និង 078 999 883 ឬ 088 3 999 883 សម្រាប់សាខាខេត្តកំពង់ចាម។

គួរជម្រាប់ដែរថា រថយន្ដ FORD បើកដំណើរការដំឡើងនៅកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមការវិនិយោគពីក្រុមហ៊ុន RMA Cambodia។ បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនក៏បានសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia) នៅក្នុងរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីក្រុមហ៊ុនបានបន្ថែមទុនវិនិយោគ ២៦.៨ លានដុល្លារ និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីករោងចក្រលើផ្ទៃដីរហូតដល់ ១២ ហិកតា៕





