សម្រាប់បងប្អូនដែលនិយមចូលចិត្តរថយន្តបែបអំណាច កម្លាំងយក្ស មាឌឌាំង មុខកាច នឹងប្រិយមិត្តដែលនិយមចូលចិត្តការជិះឡើងភ្នំ ចុះទឹក ចូលព្រៃ បើកបរនៅលើផ្លូវដែលមានស្ថានភាពពិបាកៗ ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្ត Ford Bronco Raptor ស៊េរីឆ្នាំ២០២៣ ១ម៉ូដែល រូបរាងសង្ហាកប់ ខណៈតម្លៃនៅខ្មែរក៏អេម។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្តស៊េរីខ្ពស់ឆ្នាំ ២០២៣ Ford Bronco Raptor មានតម្លៃសរុបទាំងអស់ 188,470ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃ១០ម៉ឺនដុល្លារជាងនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន $88,541
- តម្លៃពន្ធនាំចូល $88,380
- តម្លៃដឹកជញ្ជូន $2,750
- តម្លៃឯកសារនៅខ្មែរ $700
- តម្លៃកាត់ឈ្មោះនៅអាមេរិក $900
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $500
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $6,500
- តម្លៃសរុបទាំងអស់ $188,470