កុំឱ្យពិបាកសួរគេ! សម្រាប់អ្នកមានរថយន្តមិនទាន់ចុះបញ្ជីផ្លាកលេខ ពេលយកឡានទៅឆៀកត្រូវមានឯកសារទាំងនេះ
Sambat SokhlangMAY 30 2024359 views

ការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) ត្រូវធ្វើឡើងឱ្យបានទៀតទាត់ដើម្បីការពារសុវត្ថិភាពចំពោះអ្នកបើកបរនិងអ្នករួមដំណើរ ហើយសម្រាប់ឯកសារដែលត្រូវភ្ជាប់យកទៅជាមួយនៅពេលទៅឆៀករួមមាន​៖

១. ចំពោះរថយន្តដែលមិនទាន់ចុះបញ្ជីសុំផ្លាកលេខ ត្រូវមានឯកសារ ៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន  ឬសៀវភៅគ្រួសារ ឬបណ្ណប៉ាតង់
  • បង្កាន់ដៃពន្ធនាំចូល (អាចថតចម្លង)
  • បង្កាន់ដៃបងប្រាក់
  • ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)
  • 442486192 772088465102150 5066934722362280962 N

    ២. ចំពោះយានយន្តធ្លាប់ចុះបញ្ជីរួច ត្រូវមានឯកសារ ៖

    • បណ្ណសម្គាល់យានយន្ត (ថតចម្លង)
    • ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
    • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) / បង្កាន់ដៃបង់ប្រាក់

    ហើយដើម្បីភាពងាយស្រួលបងប្អូនអាចចុះឈ្មោះឆៀកតាមអនឡាញ ៖ https://techinspection.mpwt.gov.kh​​ ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងលេខប្រឹក្សាយោបល់ក្នុងម៉ោងធ្វើការដោយឥតគិតថ្លៃ 1275៕

    61e5259cb1000

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia