ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ សាលា Footprints International School ដែលជាសាលាអន្តរជាតិដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលប្រចាំឆ្នាំមួយគឺកម្មវិធី”Festival of Learning” ដោយកម្មវិធីមួយនេះត្រូវបានអញ្ចើញចូលរួមយ៉ាងខ្ពស់ខ្ពង់ពីមាតាបិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ចំពោះមូលហេតុដែលធ្វើឱ្យ សាលា Footprints International School រៀបចំកម្មវិធី "Festival of Learning" នេះឡើងគឺក្នុងគោលបំណងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញពីអ្វីដែលពួកគេបានរៀន តាមរយៈវិធីសាស្ត្រច្នៃប្រឌិត។ ចាប់ពីការពិសោធន៍វិទ្យាសាស្ត្រ ការបង្ហាញស្នាដៃសិល្បៈ រហូតដល់ការដោះស្រាយចំណោទបញ្ហាផ្សេងៗ សិស្សម្នាក់ៗបានក្លាយជាម្ចាស់នៃចំណេះដឹង និងបង្ហាញវាចេញមកដោយភាពជឿជាក់។ ជាពិសេសនោះគឺកុមារតូចៗមានការឡើងច្រៀងចម្រៀង ឡើងរាំ ឡើងសម្តែងរឿងខ្លីយ៉ាងពូកែ ជាងនេះទៅទៀតសិស្សានុសិស្សជាច្រើនក៏បានឡើងជជែកនិយាយជាសាធារណៈយ៉ាងមានសមត្ថភាពផងដែរ។

បើនិយាយអំពីបរិយាកាសខាងក្នុងកម្មវិធីវិញ យើងសង្កេតឃើញថាមាតាបិតាសិស្សគឺបង្កប់នូវស្នាមញញឹម និងកែវភ្នែកដែលពោរពេញដោយការចង់ដឹងចង់ឃើញអំពីសមត្ថភាពរបស់កូនៗ ចំណែកការរៀបចំស្តង់ពិពណ៌នីមួយៗបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការធ្វើការងារជាក្រុម និងស្មារតីសហការគ្នា រវាងសិស្ស និងគ្រូបង្រៀន។ នេះគឺជាសក្ខីភាពដែលបង្ហាញថា នៅ Footprints International School ការអប់រំគឺផ្អែកលើការអនុវត្តជាក់ស្តែង ដែលធ្វើឱ្យការរៀនសូត្រក្លាយជាបទពិសោធន៍ដ៏មានន័យបំផុតសម្រាប់ជីវិត។


សាលារៀនអន្តរជាតិ Footprints នៅតែបន្តបេសកកម្មក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជាបុគ្គលដែលមានចំណេះដឹងទូលំទូលាយ មានសីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គមហើយកម្មវិធី "Festival of Learning" មិនត្រឹមតែជាការតាំងពិរពណ៌ស្នាដៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវក្ដីស្រមៃ និងការស្រឡាញ់ការសិក្សាពេញមួយជីវិតរបស់សិ្សផងដែរ។

គួរជម្រាបផងដែរថា សាលា Footprints International School មាន២ទីតាំងដោយទីតាំង១ស្ថិតនៅ TTP campus, No. 84, St. 135, Toul Tom Poung, Phnom Penh, Cambodia
Tel: 017 222 084 / 069 222 084 សាខាទី២ស្ថិតនៅ TK campus, No. 16-18, Street 570, Toul Kork, Phnom Penh, Cambodia Tel: 089 337 752 / 015 620 768៕







