សាលាហ៊្វូតព្រីនអន្តរជាតិ អបអរសាទរខួបលើកទី២០ ផ្តល់ជូនការសិក្សាសាកល្បងឥតគិតថ្លៃរយៈពេល ២០ថ្ងៃ

ក្នុងឱកាសអបអរសាទរខួបលើកទី២០ សាលាហ៊្វូតព្រីនអន្តរជាតិ មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូន កម្មវិធីសិក្សាសាកល្បងដោយឥតគិតថ្លៃរយៈពេល ២០ថ្ងៃ សម្រាប់កុមារចាប់ពីកម្រិត Nursery ដល់ Kindergarten ដើម្បីផ្តល់ឱកាសឱ្យកុមារទទួលបានបទពិសោធន៍សិក្សាប្រកបដោយគុណភាព ក្នុងបរិយាកាសសិក្សាដ៏កក់ក្តៅ សុវត្ថិភាព និងពោរពេញដោយភាពច្នៃប្រឌិត។

2026 11 12 16.36.36

សាលាហ៊្វូតព្រីនអន្តរជាតិ ផ្តល់ការអប់រំតាម កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ Cambridge ព្រមទាំងអនុវត្ត កម្មវិធីសិក្សាអន្តរជាតិសម្រាប់កុមារតូច (International Early Years Curriculum – IEYC) ដែលផ្តោតលើការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ តាមរយៈការសិក្សាបែបសកម្ម និងការលេងប្រកបដោយការស្វែងយល់។

2026 11 12 16.36.49

សាលាក៏ទទួលបានការទទួលស្គាល់គុណភាពអប់រំពី ស្ថាប័ន WASC (Western Association of Schools and Colleges) និងជាសាលាដែលទទួលបានការអនុញ្ញាតឱ្យផ្តល់កម្មវិធីសិក្សា Cambridge International ផងដែរ។ ការទទួលស្គាល់ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ការអប់រំស្របតាមស្តង់ដារអន្តរជាតិ។

2026 11 12 16.36.45

សាលាហ៊្វូតព្រីនអន្តរជាតិ បន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹង ជំនាញ ភាពច្នៃប្រឌិត និងទំនុកចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ មាតាបិតា និងអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកកាន់សាលា ដើម្បីចុះឈ្មោះ និងសាកសួរព័ត៌មានបន្ថែម។

ព័ត៌មានទំនាក់ទំនង៖

ទូរសព្ទ៖ 087 78 85 63

អ៊ីមែល៖ admission@footprintsschool.edu.kh

គេហទំព័រ៖ www.footprintsschool.edu.kh

2026 11 12 16.36.53

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia