បន្ទាប់​ពីចប់​មហាព្រឹត្តិការណ៍ស៊ីហ្គេមថ្មីៗនេះ កម្ពុជា​បានចារ​ប្រវត្តិសាស្រ្ត​ថ្មីមួយទៀត​ ​ដែលបានដាក់បញ្ចូល​វិញ្ញាសា Esportsចូលទៅក្នុង​ការ​ប្រកួត អាស៊ានប៉ារ៉ាហ្គេម លើកទី12 ដោយមាន​ការ​ចូល​រួម​គាំទ្រ​ពី​បណ្ដាដៃគូសហការនិង​ក្រុមហ៊ុនធំៗ
Sopheak PichMAY 25 2023147 views

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែ​កន្លងផុត​ទៅ​ថ្មីៗ បន្សល់នៅ​មោទនភាព​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​គ្រប់​រូប​មិនទាន់​ផុត​ស្រួលបួលផង ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​12 ក៏ជិត​ឈានចូល​មក​ដល់ ដែលនេះជា​ការ​​ប្រកួតកីឡា ជនពិការធំជាងគេក្នុងបណ្ដាប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍​។​​

(កីឡាករ Para Esports តំណាង​ឱ្យប្រទេសកម្ពុជា​ ថត​ក្នុង​កម្មវិធី ជួបជុំ​អត្តពលិក​កីឡា​អាស៊ានប៉ារ៉ាហ្គេម​ តំណាង​ប្រទេស​កម្ពុជា​ទាំង​អស់)កីឡាអេឡិចត្រូនិក(Esports) ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​ អាស៊ានប៉ារ៉ាហ្គេម លើកទី12 ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត ដែលក្នុងនោះកម្ពុជា​គឺជា​ម្ចាស់ផ្ទះ​។ កម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដើម្បីលើកកម្ពស់មិត្តភាព និងសាមគ្គីភាពរវាងជនពិការក្នុងតំបន់ និងដើម្បីផ្តល់វេទិកាសម្រាប់អត្តពលិកពិការក្នុងការប្រកួតអន្តរជាតិ។

Photo 2023 05 25 13 57 28
ការ​ដាក់​បញ្ចូលវិញ្ញាសារ​Esportsនេះ ​ត្រូវ​បាន​ផ្ដួចផ្ដើម​និង​រៀប​ចំ​ដំណើរការ​ផ្សេង​ៗដោយ ក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល​ Team TWO និង គណៈកម្មាធិការ​រៀបចំ​កីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។

Photo 2023 05 25 13 57 31
(កីឡាករ តំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN PARA GAMES លើកទី12 ឆ្នាំ2023 ក្នុងវិញ្ញាសារ កីឡា​អេឡិចត្រូនិក Esports) ការ​ប្រកួត​មាន​​​រយៈពេលចំនួន​ 2ថ្ងៃ ដែលចាប់​ផ្ដើម​ពីថ្ងៃទី04 ដល់ 05 មិថុនា ក្នុង​វិញ្ញាសា Mobile Legends: Bang Bang ដោយ​មាន​ការ​ចូល​រួម​ពីអត្តពលិកពិការ​ជាច្រើនប្រទេសផ្សេងៗគ្នាស្ថិតក្នុងតំបន់អាសុីអាគ្នេយ៍។

Photo 2023 05 25 13 57 34(ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង​ជា​អគ្គលេខាធិការរង​ CAMSOC/CAMAPGOC)
ក្នុង​ការ​ប្រកួតEsports វិញាសា Mobile Legends: Bang Bang នេះ មាន​ការ​ចូល​រួម​គាំទ្រ​និង​ឧបត្ថម្ភដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រៅស្រុក​ដូចជា​៖
- ក្រុមហ៊ុន Moontoon ជា​អ្នក​ឧបត្ថម្ភថ្នាក់ Premium: ក្រុមហ៊ុន Moontoon គឺជាក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏ល្បី ដែល​ផលិត​ហ្គេម​បែប MOBA (multiplayer online battle arena) ដូច​ជា​Mobile Legends: Bang Bang ជា​ហ្គេម​អនឡាញដ៏ពេញនិយមសម្រាប់យុវវ័យ និងទទួលបាន​ការ​គាំទ្រច្រើន​ជាងគេ ក្នុងប្រទេសកម្ពុជា បើគិតត្រឹមពេលបច្ចុប្បន្ន
- NagaWorld ជា​អ្នក​ឧបត្ថម្ភថ្នាក់ជាតិ: បន្ទាប់​ពី​ចូល​រួម​ឧបត្ថម្ភក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី32ហើយ Nagaworld ដែល​ជា​សណ្ឋាគារលំដាប់ល្បីល្បាញមួយក្នុង​រាជធានី​ភ្នំពេញ នៅតែ​បន្តឆន្ទះក្នុង​ការ​គាំទ្រវិស័យកីឡា​​ ជាពិសេសកីឡាអេឡិចត្រូនិច។

Nagaworld បានរួមចំណែក ក៏ជា​អ្នកឧបត្ថម្ភថ្នាក់ជាតិ​ក្នុង​ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះផងដែរ។

ក្រុមហ៊ុនធំៗដែលជា​ដៃគូកីឡា​អេឡិចត្រូនិក រួមមាន​៖

  • រោងភាពយន្ត​លេជេន បន្ទាប់ពីទទួលបានសិទ្ធិជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិនៃព្រឹត្តិការណ៏សុីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ2023​ រោងភាពយន្តលេជេន​ក៏បាន​បន្តការ​ចូលរួម​ឧបត្តម្ភដល់​អត្តពលិក​កីឡា​អេឡិចត្រូនិក​ និងបានក្លាយជាដៃគូក្នុងព្រឹត្តិការណ៍ដ៏សំខាន់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃ​ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ក្នុងការប្រកួតកីឡាអេឡិចត្រូនិច​ផងដែរ។
  • Xiaomi ជាក្រុមហ៊ុនផលិតនិងចែកចាយគ្រឿងអេឡិចត្រូនិកធំំមួយទូទាំងពិភពលោក ​ដែលបានចូលរួម​ឧបត្ថម្ភក៏ដូចជាការផ្តល់ទូរស័ព្ទស្មាតហ្វូន Xiaomi Note 13 ជូនទៅដល់​អត្តពលិកកម្ពុជា ដើម្បីប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់សម្រាប់ការ​ប្រកួតក្នុងអំឡុងព្រឹត្តិការណ៍អាស៊ានប៉ារាហ្គេមនេះផងដែរ។
  • The Vietnam Recreational and Electronic Sports Association (VIRESA) VIRESA ក្នុងនាមជាដៃគូក្នុងការ​​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា។ VIRESA នៅតែបន្តគាំទ្រដល់​ការរៀបចំ​ប្រកួតកីឡាអេឡិចត្រូនិក ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម​ផងដែរ ដោយ​ជាជំនួយក្នុងការផ្តល់នូវឆាកសម្រាប់រៀបចំការប្រកួតនិង​ឧបករណ៍ច្នៃប្រឌិត​ផ្សព្វផ្សាយផ្សេងៗ។

    ក្រុមហ៊ុន​ដៃគូសហការអំពីប្រព័ន្ធ​ផ្សព្វផ្សាយ មានដូចជា​៖
  • No Name Production ជាស្ទូឌីយោផលិតវីដេអូដែលមានទីតាំង​នៅទីក្រុងភ្នំពេញនឹងរ៉ាប់រងនូវ មាតិកាវីដេអូសម្រាប់ផ្សព្វផ្សាយ​ព្រឹត្តិការណ៍អាស៊ានប៉ារាហ្គេមលើកទី១២នេះ។
  • Next Level Entertainment គឺជា​សារព័ត៌មានដែលផ្តោតលើ​កីឡាអេឡិចត្រូនិក បច្ចេកវិជ្ជា និង​កម្មវិធីកម្សាន្ត​ផ្សេងៗ ដែល​នឹង​ធ្វើ​ជាដៃគូរផ្សព្វផ្សាយផ្លូវការនៃការប្រកួត​កីឡាអេឡិចត្រូនិក ក្នុង​ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។

ពត៌មាន​បន្ថែមទាក់ទង​និងការ​ឧបត្ថម្ភនានា​​ សូម​ទាក់​ទងទៅ​ អ្នកស្រី ហាក់ សំបូរ នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនធីមធូ (Team Two) តាម​រយៈលេខទូរស័ព្ទ 093 933 999។

Sopheak Pich

អត្ថបទសរុប៖ 641

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia