ត្រៀមលុយ! អ្នកជំនាញថាApple នឹងបញ្ចេញទូរស័ព្ទ iPhone បត់ឆាប់ៗ ខណៈនេះជាតម្លៃពេលចេញផ្លូវការ
Toeuy HongMARCH 18 2025276 views

 លោក Tim Long អ្នកវិភាគនៅ Bank Barclays បានឲ្យដឹងថាទូរស័ព្ទដៃiPhone បត់របស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សApple អាចនឹងចេញលក់លើទីផ្សារនៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧ខាងមុខដែលនឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះទូរស័ព្ទiPhone បត់ជាលើកដំបូងរបស់ក្រុមហ៊ុន Apple។

 

បើយោងតាមការចុះផ្សាយរបស់ MacRumors  បានឲ្យដឹងថា លោក Tim Longថា ទូរស័ព្ទបត់ដំបូងរបស់Apple អាចនឹងមានតម្លៃចាប់ពី២៣០០ដុល្លារនៅទឹកដីសហរដ្ឋអាមេរិកដែលជាតម្លៃដ៏ថ្លៃបំផុតនៃម៉ូដែលទូរស័ព្ទiPhone ដែលApple ធ្លាប់ផលិត។

 

លោកបានបន្តទៀតថាប្រសិនបើទូរស័ព្ទiPhone បត់មានតម្លៃចាប់ផ្ដើមពី២២៩៩ដុល្លារនោះទូរស័ព្ទនេះនឹងថ្លៃជាងiPhone 16 Pro Max ដល់ទៅ២ដង។

 

 យ៉ាងណាមិញកាលពីដើមខែមីនានេះលោក Ming-Chi Kuo អ្នកវិភាគនៃសង្វាក់ផ្គត់ផ្គង់របស់Apple បានព្យាករថាទូរស័ព្ទបត់ដំបូងរបស់ Apple អាចនឹងមានតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារ ហើយលោកជឿជាក់ថាទូរស័ព្ទនេះនៅតែមានតម្រូវការខ្លាំងបើទោះបីជាតម្លៃវាថ្លៃក៏ដោយ។  ទូរស័ព្ទiPhone បត់ដំបូងរបស់Apple នឹងមានទំហំអេក្រង់ខាងក្នុង៧.៨អ៊ិញនិងអេក្រង់ខាងក្រៅចំនួន៥.៥អ៊ិញ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia