ទំនងណាស់! វេបសាយ១នេះ អាចឱ្យយើង មើលជើងហោះហើរផ្ទាល់ៗ របស់យន្តហោះទូទាំងពិភពលោក
Ping Chou EngSEPTEMBER 21 20231.7 K views

យើងធ្លាប់តែឃើញយន្តហោះ បណ្តែតខ្លួននៅលើមេឃយូរៗមួយ ប៉ុន្តែយន្តហោះមានផ្លូវជាច្រើននៅលើមេឃដើម្បីហោះ តាមជើងហោះហើររបស់អាកាសចរនីមួយៗ។

 

យ៉ាងណាមិញប្រសិនជាបងប្អូនចង់តាមដានជើងហោះផ្សេងៗ មិនថាយន្តហោះក្នុងស្រុក ឬក្រៅស្រុក យើងសូមណែនាំនូវវេបសាយ១នេះដែលអាចតាមនូវរាល់ការចុះចត ហោះចេញចូល ឬឆ្លងកាត់ប្រទេសផ្សេងៗនៅពាសពេញពិភពលោកទោះបីជាកំពុងហោះនៅលើអាកាសក៏ដោយ។

 

វេបសាយនេះមានឈ្មោះថា flightradar24 ដែលក្នុងនោះដែរ គឺមានទាំង App និង Website។ សម្រាប់ការប្រើប្រាស់ ចូលទៅក្នុងវេបសាយ ឬចូលទៅទាញយកកម្មវិធី នោះវានឹងបង្ហាញវត្តមានយន្តជាច្រើនគ្រឿងនៅលើផែនទីទូទាំងពិភពលោក ដោយក្នុងនោះនៅក្នុងប្រទេសកម្ពុជាយើងក៏អាចមើលដឹងផងដែរ។

 

សម្រាប់យន្តហោះដែលយើងអាចមើលឃើញនេះ គឺសុទ្ធសឹងតែជាជើងយន្តហោះដែលកំពុងហោះហើរ និងយន្តហោះខ្លះទៀតកំពុងចុះចតនៅក្នុងអាកាសយានដ្ឋាននៃប្រទេសណាមួយជាដើម។

ដូច្នេះបងប្អូនអាចចូលមើលក្នុងវេបសាយផ្ទាល់ flightradar24 ឬទាញយកកម្មវិធីដោយឥតគិតថ្លៃបានទាំងនៅលើ Android និង iOSបាន៕

 

អត្ថបទដោយ៖ ពីង ជូអេង