ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដា ពេលនេះអគ្គនាយកដ្ឋានពន្ធដារកំពុងត្រូវការមន្ត្រីកិច្ចសន្យាចំនួន ៦៣ រូបដើម្បីចូលបម្រើការងារលើផ្នែកសំខាន់ៗចំនួន ៥ រួមមាន ៖
១.ផ្នែករដ្ឋបាល ចំនួន ៥នាក់
២.ផ្នែកបំបន្លែងទិន្នន័យ ចំនួន ១៩នាក់
៣.ផ្នែកគាំទ្រដឹកជញ្ជូន ចំនួន ១៥នាក់
៤.ផ្នែកគាំទ្របច្ចេកទេស ចំនួន ៨នាក់
៥.ផ្នែកគាំទ្រសេវាកម្មអេឡិកត្រូនិកនិងពន្ធដារ ចំនួន ១២នាក់
៦.ផ្នែកពហុព័ត៌មាន ចំនួន ៤នាក់
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើការដាក់ពាក្យបាន ដោយកាលបរិច្ឆេទទទួលពាក្យគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧: ០០ នាទី។
ចំពោះពាក្យស្នើសុំចូលបម្រើការងារសូមទាញយក (Download) ទម្រង់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទម្រង់ប្រវត្តិរូបសង្ខេបនៅក្នុងគេហទំព័រ www.tax.gov.kh ឬស្ពន QR Code ខាងក្រោម។
ទីកន្លែងទទួលពាក្យ និងឯកសារភ្ជាប់ សូមផ្ញើពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និងទម្រង់ប្រវត្តិរូបសង្ខេប ដែលបានបំពេញព័ត៌មាន ទាំងអស់ ដោយមានចុះហត្ថលេខាសាម៉ីខ្លួន រួមទាំងភ្ជាប់ឯកសារផ្សេងៗដែលបានស្តែន (Scan) ជា PDF File ទៅកាន់សារអេឡិចត្រូនិកដែលមានអាស័យដ្ឋាន recruit@tax.gov.kh ដោយភ្ជាប់មកជាមួយនូវ៖
- ពាក្យស្នើសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ
- ប្រវត្តិរូបសង្ខេប(មានបិទរូបថត ៤ x ៦)
- សេចក្ដីចម្លងសញ្ញាបត្រ (ដែលមានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច)
- សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
- លិខិតបញ្ជាក់ការងារ ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារ។
សម្រាប់ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌតាមផ្នែកនីមួយសូមធ្វើការអានលម្អិតបន្ថែមនៅខាងក្រោម៖


