លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាសហគ្រិន និងជាអ្នកវិនិយោគដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសមិទ្ធផលធំៗជាច្រើននៅក្នុងវិស័យធនាគារ អចលនទ្រព្យ និងសំណង់។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ទីក្រុងរណបធំៗចំនួន ៥ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ាផ្ទាល់ ដែលបច្ចុប្បន្នបាននិងកំពុងផ្លាស់ប្ដូរមុខមាត់កម្ពុជាកាន់តែទំនើបជាងមុន។

១.ទីក្រុងរណបកោះពេជ្រ
ទីក្រុងកោះពេជ្រដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋាន និងកំសាន្ត ស្ថិតនៅនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៃរាជធានីភ្នំពេញ។ ត្រូវបានស្នើធ្វើការអភិវឌ្ឍន៍ទៅរដ្ឋាភិបាលដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) នៅឆ្នាំ២០០៤។ ទីក្រុងកោះពេជ្រទាំងមូលបានលាតសន្ធឹងលើផ្ទៃដីជាង១០០ហិចតា ដែលជាបណ្តុំនៃអគារខុនដូរ ពាណិជ្ជកម្ម និងលំនៅឋានដ៏ប្រណីតៗ រួមទាំង សាលារៀន សាលពិព័រណ៌ សាលរៀបចំមង្គលអាពាហ៍ពិពាហ៍ និង មជ្ឈមណ្ឌលកំសាន្តយ៉ាងទាក់ទាញ។

២.ទីក្រុងរណបជ្រោងចង្វារ
ទីក្រុងជ្រោយចង្វារ ជាមណ្ឌលពាណិជ្ជកម្ម និងជាច្រកទ្វារតែមួយគត់ ដែលតភ្ជាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ទីក្រុងរណបមួយនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៨០ ហិកតាដែលក្រុមហ៊ុន OCIC ទទួលបានសិទ្ធិអភិវឌ្ឍពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ។ ទីក្រុងមួយនេះត្រូវបានរៀបចំ និងបង្កើតឡើងឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយ ដែលប្រមូលផ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ សណ្ឋាគារប្រណិតៗ សាលារៀន មន្ទីរពេទ្យ លំនៅឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន អគាររដ្ឋបាលសាធារណៈ គ្រឹះស្ថានជាតិ អន្តរជាតិ និងសំណង់អគារតូចធំជាច្រើនផ្សេងទៀត។

៣.ទីក្រុងរណបកោះនរា
ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ បន្ទាប់ពីទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វារ មានទំហំផ្ទៃដី ១២៥ ហិកតា គ្រោងនឹងចំណាយថវិកាអភិវឌ្ឍន៍សាងសង់សរុប ២.៥០០លានដុល្លារអាមេរិក ហើយទីក្រុងរណបកោះនរានេះ អាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានដល់៥ម៉ឺននាក់។
ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ បានចាក់ដីបំពេញ និងបន្តសាងសង់ឥតឈប់ឈរ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

៤.អូឡាំព្យាស៊ីធី
អូឡាំព្យាស៊ីធី មានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយលើផ្ទៃដីសរុប ៦.៨ហិកតា ប្រមូលផ្ដុំដោយអគារធំៗដូចជា ផ្សារទំនើបអូឡាំព្យា សាលារៀនអន្តរជាតិកាណាដា អគារពាណិជ្ជកម្ម ខុនដូ មជ្ឈមណ្ឌលសុខភាព និងសំណង់អគារជាច្រើនទៀត។ជាមួយគម្រោងដ៏អស្ចារ្យនេះ អតិថិជននឹងទទួលបានបទពិសោធន៍ក្នុងការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីផ្នែកគ្រប់គ្រងអចលនទ្រព្យ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ធ្វើឱ្យការរស់នៅមានភាពងាយស្រួល សុវត្ថិភាព អនាម័យ ថែមទាំងមានចំណតធំទូលាយ។ សម្រាប់អ្នករស់នៅក្នុងទីក្រុង យុវវ័យសម័យថ្មី និងភ្ញៀវបរទេស នឹងទទួលបានបទពិសោធន៍ នៃការរស់នៅស្ងប់ស្ងាត់ មានផាសុកភាព និងមានភាពងាយស្រួល។

៥.ទីក្រុងរណប TIA
ទីក្រុងរណប TIA City គឺជាសហគមន៍រស់នៅដ៏ធំនិងទំនើប អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមការបញ្ជាក់ពីក្រុមហ៊ុនក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត។ សម្រាប់លោកអ្នកដែលចង់មានលំនៅឋាន ឬវិនិយោគអចលនទ្រព្យនៅក្នុងគម្រោងដ៏ធំនេះ អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតទៅកាន់លេខ៖ 011 888 501\ 011 888 502\ 087 888 512\ 086 672 169៕



