យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យថានៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ននៅតាមវិថីមួយ៥ នៅក្រុងភ្នំពេញ ដើម្បីធ្វើការ ប្រារព្ធព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
ហើយដើម្បីឱ្យព្រះរាជពិធីនេះប្រព្រឹត្តិទៅដោយរលូន និងធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ ៖
គួរបញ្ជាក់ផងដែរថា ការបញ្ចៀសចរាចរនិងផ្អាកចរាចរបណ្តោះអាសន្ននេះ ធ្វើឡើងចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើ ដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕