គាំទ្រផលិតផលខ្មែរ! នេះជាផលិតផលខ្មែរទាំង៥ មុខ ដែលកូនខ្មែរចាយទុនខ្ទង់ពាន់ដុល្លារដើម្បីកែច្នៃគួរឱ្យសរសើរ
ធី ស្រីល័ក្ខFEBRUARY 16 2023671 views

កុំភ្លេចជួយគាំទ្រផលិតផលក្នុងស្រុក ព្រោះពេលនេះមានកូនខ្មែរជាច្រើនបានចាយទុនខ្ទង់ពាន់ដុល្លារ ដើម្បីកែច្នៃកសិកផលរបស់ប្រជាកសិករទៅជាផលិតផលមួយផ្សេងទៀតដាក់លក់នៅលើទីផ្សារ។ ចំពោះផលិតទាំងទាំង៥មុខ ដែលកសិករខ្មែរបានកែច្នៃនោះមានដូចជា៖

១. កែច្នៃផ្លែស្វាយទៅជាភេសជ្ជៈ

លោក ហ៊ុយ​ កុសល បច្ចុប្បន្នលោកគឺជាស្ថាបនិកក្រុមអ្នករកទីផ្សារផលិតផលខ្មែរ  លោកបាននិយាយប្រាប់ Business Cambodia ថាសម្រាប់ទឹកស្វាយដែលផលិតចេញជាភេសជ្ជៈនេះ មិនមែនចេះតែផលិតតាមចិត្តឡើយ ពោលគឺមានរោងចក្រផលិតត្រឹមត្រូវតាមស្តង់ដារដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ ហើយសម្រាប់ការផលិតនេះគឺស្ថិតក្រោមជំនួយរបស់អង្គការ GIZ និងក្រសួងមន្ទីរក្នុងខេត្ត នឹងមានការបង្រៀនយ៉ាងម៉ត់ចត់ពីគ្រូជនជាតិថៃ មិនតែប៉ុណ្ណោះសម្រាប់បន្ទប់ផលិតទឹកស្វាយតែម្តងគឺ មានស្តង់ដារអនាម័យណាស់ សូម្បីតែស្រមោច១ក៏យើងមិនឱ្យនៅបន្ទប់ផលិតដែរ។

លោក ហ៊ុយ កុសល ស្ថាបនិកក្រុមអ្នករកទីផ្សារផលិតផលខ្មែរ បានបញ្ជាក់ថា សម្រាប់ទឹកស្វាយរបស់លោកក្នុងមួយថ្ងៃអាចផលិតបាន ៥ពាន់ដប ហើយលោកក៏បានសំណូមពរឱ្យប្រជាជនខ្មែរទាំងអស់ងាកមកជួយគាំទ្រផលិតផលខ្មែរវិញ ព្រោះទឹកស្វាយរបស់លោកផលិតមានស្តង់ដារត្រឹមត្រូវ មិនថាទាំងគុណភាព អនាម័យ រសជាតិគឺមិនចាញ់បរទេសឡើយ។

លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 089 517 718, 081 517 718 ឬទំព័រហ្វេសប៊ុកឈ្មោះ ខ្ញុំគាំទ្រផលិតផលខ្មែរ  និងគេហទំព័រ www.khmerproducts.company.site។

១៨

២. ច្នៃអំពិលទុំ ចេញជាភេសជ្ជៈ

លោកប្រាក់ សុធី ដែលជា ស្ថាបនិកសហគ្រាសភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានបង្ហើបថា បាននិយាយថា លោកបានចាប់ផ្តើមកែច្នៃទឹកអំពិលទុំចេញជា៤ រសជាតិទៀត គឺទឹកអំពិលទុំរសជាតិដើម ទឹកអំពិលទុំ សណ្ដែកដីល្ងស ទឹកអំពិលទុំ ដំណាប់កន្ទួតល្ងស ទឹកអំពិលទុំ ខ្ញីល្ងស នឹងភេសជ្ជៈថ្មី នោះគឺ ទឹកក្រូចឆ្មាកាំបួយទឹកឃ្មុំ ដែលកំពុងទទួលបានការគាំទ្រច្រើន ពីអតិថជនគ្រប់វ័យ ហើយមកដល់ពេលនេះផលិតផលទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានដាក់លក់នៅលើកទីផ្សារទូទាំងប្រទេសកម្ពុជាហើយ តាមរយះហាងឬតូបការហ្វេ ផ្សារទំនើប ព្រមទាំងដៃគូចែកចាយបន្ត កាន់តែពិសេស សម្រាប់អតិថីជននៅក្រៅប្រទេសទាំងអស់ អាចស្វែងរកទិញផលិតផលទឹកអំពិលទុំបាន នៅក្នុងផ្សារ ក្នុងផ្សារ ខេមបូឌាត្រេដបានហើយ ក្រោមការគ្រប់គ្រង់ដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ 

19

៣. ទឹកប្រហុកខ្មែរ

លោកពឹង សាយបណ្ណ័ ដែលជាស្ថាបនិករបស់ក្រុមហ៊ុន MRN ទឹកប្រហុកខ្មែរ បាននិយាយថាចំពោះការផលិតទឹកប្រហុកនេះមិនមែនអ្នកទាំងពីរចេះតែផលិតតាមចិត្តឡើយ ពោលគឺមានកន្លែងផលិតត្រឹមត្រូវដែលមានស្តង់ដារ អនាម័យ ហើយឆ្លងកាត់ដំណាក់កាលនៃការផលិតត្រឹមត្រូវបំផុតដែលអតិថិជនអាចទិញមកពិសារដោយមានទំនុកចិត្ត១០០%។

សូមបញ្ជាក់ថា សម្រាប់ទឹកប្រហុករបស់ក្រុមហ៊ុន MRN ទឹកប្រហុកខ្មែរ គឺខ្មែរយើងជាអ្នកផលិតសុទ្ធសាតសូម្បីតែអ្នកធ្វើក៏ជាជាតិខ្មែរហើយវត្ថុធាតុដើមក៏របស់ខ្មែរដែរ ហើយសម្រាប់ចំណុចពិសេសនៃទឹកប្រហុកនេះដែរ គឺផ្តោតខ្លាំងជាងគឺទៅលើរសជាតិដែលមិនធំក្លិនប្រហុកខ្លាំងពេកទេ ដូច្នេះវាងាយស្រួលខ្លាំងបំផុតសម្រាប់លោក លោកស្រីដែលចង់ទិញយកទៅធ្វើញ្ញាំ ធ្វើទឹកជ្រលក់ផ្សេងៗពោលគឺយើងអាចយកទៅធ្វើម្ហូបអាហារផ្សេងៗបានគ្រប់យ៉ាងដែលប្រជាជនខ្មែរយើងនិយមទឹកប្រហុកនេះ ហើយសម្រាប់ថ្ងៃខាងមុខក្រុមហ៊ុន MRN នឹងឈានទៅដល់ការផលិតគ្រឿងបរិភោគផ្សេងៗដែលទាក់ទងជាមួយគ្រឿងទេសបន្ថែមក្រៅពីទឹកប្រហុកផងដែរ៕ ចំពោះលោកអ្នកដែលចង់បញ្ជាទិញអាចធ្វើការកម្មង់ទៅកាន់លេខទូរស័ព្ទ៖ 081 822 366 / 078 822 366 ឬតាមរយៈហ្វេសប៊ុកផេកក្រុមហ៊ុន MRN ទឹកប្រហុកខ្មែរ។

20

៤. ផលិតគ្រឿងទេសចេញជាភេសជ្ជៈ

លោកលីម សីហា បានចាយទុនជាង២ពាន់ដុល្លារ ដើម្បីផលិតគ្រឿងទេសចេញជាភេសជ្ជៈជួយទៅដល់សុខភាពមនុស្ស និងត្រៀមវាយលុកទីផ្សារនិងចង់ទៅដាក់លក់ក្នុងម៉ាតធំៗនៅក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនហើយ។ ហើយបច្ចុប្បន្ននេះគឺលោកមានលក់ផលិតផលដូចជាម្រេចខ្ចីសម្ងួត ម្សៅភេសជ្ជៈខ្ញី ម្សៅភេសជ្ជៈរមៀត ម្សៅខ្ញីនិងម្សៅរមៀត ម្សៅខ្ញី និងម្សៅរមៀត ពោលផលិតផលទាំងនេះសុទ្ធតែជួយទៅដល់សុខភាពមនុស្សផងដែរ។

សូមជម្រាបថា​ សូមបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមគាំទ្រផលិតផលខ្មែរ ជាពិសេសនោះផលិតផលដែលមានលក់ចេញពីក្រុមហ៊ុន Thupbo Agrifood ម្រេចខ្ចីសម្ងួត ម្សៅភេសជ្ជៈខ្ញី ម្សៅភេសជ្ជៈរមៀត ម្សៅខ្ញីនិងម្សៅរមៀត ម្សៅខ្ញី និងម្សៅរមៀត គឺសុទ្ធសឹងតែជួនទៅដល់សុខភាព។ ដូច្នេះលោក លោកស្រីអាចធ្វើការកម្មង់ទិញតាមរយៈលេខ៖ ០៨៦ ៧៧៧ ០០៥។

22

៥. ច្នៃខ្ញីចេញជាភេសជ្ជៈ

លោក អ៊ាង សាំងឡេង ដែលជាស្ថាបនិក Family Craft and Roastery បានបញ្ជាក់ថា ពេលនេះលោកបានកែច្នៃនំនេះចេញជាប្រភេទផ្សេងៗគ្នាដោយអ្នកបួសក៏អាចពិសារបានដែរ ដោយនៅក្នុងនោះលោកច្នៃស្នូលនំចេញជាស្នូលល្ពៅ ស្នូលសណ្តែក ស្នូលដូង លើសពីនេះទៅទៀតលោកក៏អាចកែច្នៃអង្ករចេញជាស្របៀរ បៀរខ្ញី Brandywine និងអាចផលិតចេញជាទឹកត្រឡាចបានដែរ ជារួមមកសម្រាប់ក៏ផលិតរបស់លោកគឺច្នៃចេញពីផលិតផលក្នុងស្រុកតែម្តង។

ចំពោះលោកអ្នកដែលបានទៅលេងខេត្តបាត់ដំបងហើយចង់ភ្លក់នំបែបខ្មែរក៏ដូចជាភេសជ្ជៈអាចឆែកទីតាំងតាមរយៈផេក Family Craft and Roastery ឬទំនាក់ទំនងលេខទូរស័ព្ទ 070 360 522 ៕

21

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia