ចង់ចាប់ផ្ដើមប្រើប្រាស់សេវាធានារ៉ាបរង មកស្គាល់ក្រុមហ៊ុនធានារ៉ាប់ធំៗ៥ដែលកំពុងរកស៊ីនៅកម្ពុជា
Toeuy HongFEBRUARY 22 2023376 views

 

 ការធានារ៉ាប់រងគឺជាផ្នែកសំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សពោលគឺបើអ្នកគិតគូលើការទិញសេវាធានារ៉ាប់រងមានន័យយថាអ្នកជាមនុស្សដែលគិតគូនិងខ្វល់ខ្វាយពីការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ជីវិតដើម្បីធានានូវស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាក្រុមគ្រួសារនាពេលអនាគត និងជាពិសេសគឺការទទួលបានសន្តិភាពផ្លូវចិត្ត (ភាពស្ងប់ចិត្ត)។

 ជុំវិញវិស័យធានារ៉ាប់រងនេះដែរ ថ្ងៃនេះ Business Cambodia សូមណែនាំក្រុមហ៊ុនធានារ៉ាប់រងទូទៅនិងធានារ៉ាប់រងអាយុជីវិតធំៗ៥នៅកម្ពុជា សម្រាប់ជាជំនួយដល់បងប្អូនក្នុងការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងនៅឆ្នាំ២០២៣

. AIA

 AIA Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំដែលកំពុងប្រតិបត្តិសេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា។ AIA Cambodia ជាបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅទូទាំងពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្មហើយជាក្រុមហ៊ុនធានារ៉ាប់រងដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ។

 បច្ចុប្បន្នក្រុមហ៊ុនAIA Cambodia មានផលិតផលផ្ដល់ជាដំណោះស្រាយសម្រាប់ប្រជាជនកម្ពុជាដូចជា ការពារអាយុជីវិត ការពារពេលមានជម្ងឺធ្ងន់ធ្ងរ ការពារពេលមានគ្រោះថ្នាក់ និងសន្សំដើម្បីអនាគត ។ ចង់ស្វែងយល់បន្ថែមពី AIA អាចចុចនៅទីនេះ

. Prudential

Prudential Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត តាមរយៈការផ្តល់ជូននូវដំណោះស្រាយនៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន និងគ្រួសារនីមួយៗ ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។  Prudential Cambodia ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prudential plc នៅចក្រភពអង់គ្លេសដែលមានអាយុកាល១៧៥ឆ្នាំ។

បច្ចុប្បន្នក្រុមហ៊ុន Prudential Cambodia  មានផលិតផលដូចជា ធានាអនាគតកូនអ្នក ធានាអនាគតគ្រួសារអ្នក ធានាសុខភាពគ្រួសារអ្នក និងPRU សន្សំជាដើម។ ចង់ស្វែងយល់បន្ថែមពី Prudential Cambodia សូមចុចនៅទីនេះ

. Forte

 ក្រុមហ៊ុន Forte ស្ថិតនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងទូទៅនិងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតផង។ Forte ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩នៅប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខមួយផងដែរ។ បច្ចុប្បន្ន Forte មានសេវាធានារ៉ាប់រងសម្រាប់បុគ្គលនិងគ្រួសារ ដូចជា ការធ្វើដំណើរ ធានារ៉ាប់រងរថយន្ត សុខភាព គ្រោះថ្នាក់ ធានារ៉ាប់រងគេហរដ្ឋាននិងសន្សំជាមួយនិងធានារ៉ាប់រង ហើយក៏មានធានារ៉ាប់រងក្នុងអាជីវកម្មជាច្រើនទៀត។  ស្វែងយល់បន្ថែមពី Forte សូមចុចនៅទីនេះ

. Manulife  

 ក្រុមហ៊ុន Manulife Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហើយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Manulife របស់កាណាដាដែលមានអាយុកាល១៣៦ឆ្នាំមកហើយ។ បច្ចុប្បន្នផលិតផលរបស់ Manulife ដែលផ្ដល់ជូនប្រជាជនកម្ពុជា មានដូចជាគម្រោងសន្សំ គម្រោងសុខភាព គម្រុងការពារអាយុជីវិត គម្រោងសម្រាប់អាជីវកម្មនិងគម្រោងឌីជីថលជាដើម។ ចង់ស្វែងយល់បន្ថែមពី Manulife សូមចុចនៅទីនេះ

. Infinity

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី ភីអិលស៊ី បង្កើតឡើងនៅឆ្នាំ ២០០៧ ដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគដ៏ស្ទាត់ជំនាញ និងមានការអភិវឌ្ឍជាក្រុមហ៊ុនពហុផលិតផលនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ អ៊ីនហ្វីនីធី គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅធំជាងគេលំដាប់ថ្នាក់លេខ២ នៅក្នុងស្រុក ដែលក្នុងនោះមានការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងពិភពលោកលំដាប់ថ្នាក់ A នៅជាដៃគូ។

 បច្ចប្បន្នក្រុមហ៊ុនធានារ៉ាប់រង Infinity មានសេវាធារ៉ាប់រងបុគ្គល ដូចជាធានារ៉ាប់រងរថយន្តឯកជន  គេហដ្ឋាននិងរបស់របរក្នុងផ្ទះ និងការធ្វើដំណើរក្រៅប្រទេសជាដើមនិងធានារ៉ាប់រងក្នុងអាជីវកម្មផងដែរ។ ចង់ស្វែងយល់ពី Infinity សូមចុចនៅទីនេះ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia