នៅប្រទេសកម្ពុជា ប្រជាជនយើងមួយចំនួនធំអាចនឹងមានការយល់ច្រឡំពីឈ្មោះធនាគារពោលគឺធនាគារខ្លះឈ្មោះដូចធនាគារបរទេសប៉ុន្ដែជាធនាគារខ្មែរមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។ ចំណែកធនាគារខ្លះទៀតមានឈ្មោះជាខ្មែរតែបែរជាម្ចាស់ភាគហ៊ុនធំជាបរទេសទៅវិញ។
ខាងក្រោមនេះគឺជាធនាគារធំៗដែលឈ្មោះដូចធនាគារបរទេសតែតាមពិតជាធនាគារខ្មែរ មានម្ចាស់ភាគហ៊ុនធំជាខ្មែរ៖
១. ធនាគារ វីង៖ ធនាគារ វីងប្រជនយើងភាគច្រើនបានស្គាល់ហើយប៉ុន្ដែបើគិតពិតឈ្មោះគឺជាភាសាអង់គ្លេស Wing អាចធ្វើឲ្យអ្នកខ្លះអាចយល់ច្រឡំថាជាធនាគារបរទេសតែតាមពិតគឺជាធនាគាររបស់ខ្មែរ ដោយធនាគារនេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
២. ធនាគារ BRIDGE៖ ធនាគារ BRIDGE ឈ្មោះស្ដាប់ទៅដូចជាធនាគារបរទេសតែតាមពិតជាធនាគារខ្មែរដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។ ធនាគារ BRIDGE គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនWorldBridge ដែលជាក្រុមហ៊ុនយក្សនៅក្នុងស្រុកដោយមានអ្នកឧកញ៉ា សៀ ឬទ្ធី ជាស្ថាបនិកផ្ទាល់។
៣. ធនាគារ FTB៖ ធនាគារ FTB ឈ្មោះពេញគឺ ធនាគារពាណិជ្ជកម្មក្រៅស្រុកនៃកម្ពុជា ហើយបើយើងឃើញឈ្មោះកាត់FTB យើងគិតថាជាធនាគារបរទេសតែម្ដង។ យ៉ាងណាមិញធនាគារFTB មានភាគហ៊ុនមួយផ្នែកធំជារបស់រដ្ឋ។
៤. ធនាគារ Canadia Bank៖ ធនាគារ Canadia Bank ឈ្មោះខ្មែរគឺធនាគារ កាណាឌីយ៉ា តែបើយើងឃើញឈ្មោះអង់គ្លេស Canadia Bank អ្នកខ្លះអាចគិតថាធនាគារបរទេសឬអាចច្រឡំថាធនាគាររបស់ប្រទេសកាណាដាក៏ថាបាន។ តាមពិតធនាគារនេះគឺជាធនាគារខ្មែររបស់អ្នកឧកញ៉ា ពុង ឃាវសែ។
៥. ធនាគារ Vattanac៖ ធនាគារវឌ្ឍនៈគឺជាធនាគារដោយបង្កើតដោយខ្មែរនិងមានម្ចាស់ភាគហ៊ុនជាខ្មែរយើងផងដែរ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០២និងមានសាខាសរុបចំនួន៤១។


