២០២៤ ហើយត្រូវតែខ្លាំងអង់គ្លេសនិងចិន! អាចរៀនកន្លែង៥ នេះ មានបង្រៀនចិននិងអង់គ្លេសឆាប់ចេញស្ទាត់ដូចជនជាតិដើម
ធី ស្រីល័ក្ខMAY 15 202410.5 K views

នាពេលបច្ចុប្បន្ននេះ ភាសាអង់គ្លេស និងចិន គឺជាភាសាដ៏សំខាន់មួយបន្ទាប់ពីភាសាកំណើត ហើយភាសាទាំងពីរនេះ គឺគេប្រើដើម្បីទំនាក់ទំនងគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយនៅពេលដែលចេះភាសា២នេះបានច្បាស់នោះវាក៏អាចជួយឱ្យអ្នករៀនទទួលបានការងារល្អ ប្រាក់ខែខ្ពស់ ជាមួយនឹងឱកាសជាច្រើនផ្សេងទៀតផងដែរ។

ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនភាសាអង់គ្លេសនិងភាសាចិនឱ្យឆាប់ ស្ទាត់ជំនាញដូចជនជាតិដើម អាចរៀនតាមកន្លែងទាំង ៥នេះបាន ៖

  • សម្រាប់រៀនភាសាចិន
  • ១.Edx ( Learn Chinese with Online Course and Lessons | edX ) ៖ វេបសាយនេះមានការបង្រៀនភាសាចិនពីគ្រូមកពីសាកលវិទ្យាល័យកំពូលៗនៅស្រុកចិនតែម្ដង ហើយផ្ដោតទៅលើភាសាចិនដែលគេពេញនិយមប្រើប្រាស់ពេញពិភពលោកគឺភាសាចិន Mandarin ក្នុងនោះផងដែរក៏មានគ្រូចិនមកពីខាងសាលា Harvard នៅសហរដ្ឋអាមេរិកបង្រៀនផងដែរ។

    ២.  BBC Learn Chinese (BBC - Learn Chinese with free online lessons) ៖  កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។

    • App រៀនភាសាអង់គ្លេស

    ១.Rosetta Stone ៖ Rosetta Stone គឺជាកម្មវិធីសិក្សាភាសាដ៏ល្បីមួយ ដែលរួមមានលំហាត់ស្តាប់ និងនិយាយ ដើម្បីជួយសម្រួលការស្តាប់ ការនិយាយភាសាអង់គ្លេស កាន់តែមានភាពរលូនទៅមុខបានកាន់តែល្អជាងមុន។

    ២.BBC Learning English ៖កម្មវិធី BBC Learning English ផ្តល់ជូននូវលំហាត់ស្តាប់ និងអត្ថបទព័ត៌មានជាច្រើន ដើម្បីជួយអ្នកបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នក។

    ៣. LingQ  ៖  សម្រាប់ App នេះបានផ្តល់នូវបទពិសោធន៍សិក្សាភាសាបែបផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពស្តាប់ និងខ្លឹមសារដ៏ច្បាស់លាស់ ដែលធ្វើឱ្យអ្នកសិក្សាងាយយល់ ងាយចាំ។

    គួរបញ្ជាក់ថា តាមរយៈ App ទាំង៦ខាងលើនេះបងប្អូនអាចធ្វើការទាញយកបានតាមរយៈទូរស័ព្ទដៃបាន និងចូលទៅតាមការណែនាំនីមួយៗជាការស្រេច៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia