សោកស្ដាយ! ទើបតែខែទី១ ឆ្នាំ២០២៦ ធនាគារអាមេរិកមួយ ត្រូវដួលរលំដោយសារបញ្ហាមួយនេះ
Toeuy HongFEBRUARY 5 2026754 views

 ទើបតែឈានដល់២០២៦ ធនាគារមួយរបស់សហរដ្ឋអាមេរិកដែលឈ្មោះថាMetropolitan Capital Bank ដែលជាត្រូវបានគេស្គាល់ថា Universal Bank បានបរាជ័យដួលរលំដំបូងគេបង្អស់នៅឆ្នាំ២០២៦នេះ។

 

បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថា The Illinois Department of Financial and Professional Regulation ដែលជាស្ថានប័នអនុវត្តច្បាប់ធនាគារ បានសម្រេចឲ្យបិទធនាគារ Metropolitan Capital Bank ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនេះគ្មានសុវត្ថិភាពក្នុងការបន្តប្រតិបត្តិការ

 

ចំពោះមូលហេតុចម្បងនៅពីក្រោយនៃការដួលរលំធនាគារនេះគឺដោយសារតែមានភាពកម្សោយនៃដើមទុននិងកម្ចីខូចច្រើនលើសលប់ជាពិសេសគឺកម្ចីខូចនៅក្នុងអចលនទ្រព្យបែបពាណិជ្ជកម្ម( Commercial Real Estate)តែម្ដង។

 

ជាក់ស្ដែងភស្ដុតាំងមួយចំនួនបានបង្ហាញថាធនាគារនេះបានប្រឈមហានិភ័យជាមួយនឹងកម្ចីខូចនៅក្នុងគម្រោងអចលនទ្រព្យបែបពាណិជ្ជកម្មមួយដែលមានទំហំប្រមាណជាង៤.៥លានដុល្លារហើយកម្ចីនេះគឺជាកម្ចីខូចដែលធ្វើឲ្យធនាគារបានខាត់បង់ធ្ងន់ធ្ងរ។

 

បន្ទាប់ស្ថានប័នអនុវត្តច្បាប់ធនាគារហៅកាត់ថា IDFPR សម្រេចឲ្យធនាគារ Metropolitan Capital Bank បិទ ហើយសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើដែលហៅកាត់ថាFDIC បានគ្រប់គ្រងប្រតិបត្តិការក្នុងការបិទដោយចាត់តាំងឲ្យធនាគារ First Independence Bank ជាអ្នកកាន់កាប់ប្រាក់បញ្ញើនិងទ្រព្យសម្បត្តិនានាដើម្បីធានាសុវត្ថិភាពដល់ប្រាក់បញ្ញើរបស់អតិថិជនដែលបានដាក់ប្រាក់។

 

គួរបញ្ជាក់ផងដែរថាមុនពេលត្រូវបានដួលរលំ ធនាគារ Metropolitan Capital Bank មានទ្រព្យសកម្មសរុបប្រមាណជា២៦១លានដុល្លារនិងមានប្រាក់បញ្ញើប្រមាណ២១២លានដុល្លារអាមេរិក ពោលគឺទំហំទ្រព្យសកម្មនេះគឺស្ថិតក្នុងកម្រិតធនាគារខ្នាតតូចមួយប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយធនាគានេះគឺផ្ដោតសំខាន់លើផ្ដល់សេវាកម្ចីដល់អាជីវកម្មខ្នាតតូចនិងមធ្យមនៅសហរដ្ឋអាមេរិក៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia