១វីដេអូ ៣០០លាន Views! លោក ឃត់ សុខា បង្ហើបគន្លឹះ៣ កសាងឆានែល១០លាន Subscribers
ធី ស្រីល័ក្ខDECEMBER 5 202245.3 K views

លោក ឃត់ សុខា គឺជាអ្នកផលិតវីដេអូបែប Primitive ដំបូងគេបំផុតនៅស្រុកខ្មែរ ដែលអាចទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ។ ដោយគិតត្រឹមពេលបច្ចុប្បន្ននេះ ឆានែលយូធូបរបស់លោកដែលមានឈ្មោះថា Survival Builder  មានអ្នក Subscribers រហូតដល់ ១0.៣លាននាក់ឯណ្ណោះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឃត់ សុខា បានបង្ហើបពីជីវប្រវត្តិរបស់ខ្លួនយ៉ាងដូច្នេះថា “ដំបូងឡើយខ្ញុំគ្រាន់តែជាបុគ្គលិកផ្នែក IT តែប៉ុណ្ណោះ ហើយរូបខ្ញុំផ្ទាល់មិនដែលគិតថានឹងចាប់យកការធ្វើវីដេអូអ្វីឡើយ ប៉ុន្តែថ្ងៃមួយដោយសារតែចង់រកចំណូលបន្ថែម ខ្ញុំក៏សាកល្បងរកលុយតាមរយៈវេបសាយក៏ដូចជា Facebook និង Google តែការរកលុយតាមវិធីនេះ គឺអាចរកបានតិចពេក ដូចច្នេះហើយទើបខ្ញុំបង្វែរមកសាកល្បងរកលុយតាម YouTube វិញម្តង” ។

អ្នកជំនាញរកលុយតាមយូធូបរូបនេះ បានបន្តថា ការរកលុយនៅលើយូធូបដំបូងៗ ពេលខ្លះក៏បាន ពេលខ្លះទៀតក៏អត់ ដោយសារតែលោកយកវីដេអូពីគេមកកាត់ខ្លះ និងផលិតដោយខ្លួនឯងខ្លះ។ ដោយសារហេតុនេះហើយ ទើបនៅក្នុងឆ្នាំ២០១៧ លោកក៏សម្រេចចិត្តបង្កើតវីដេអូដោយខ្លួនឯជាប្រភេទវីដេអូលក្ខណៈ Primitive ដែលមានដូចជាជីកដី ធ្វើផ្ទះពីឫស្សីផ្សេងៗជាដើម រហូតអាចទាញអ្នកមើលរហូតដល់ ៣៦០លាននាក់ឯណ្ណោះ នៅក្នុងមួយវីដេអូ និងអាចកើនអ្នក Subscribers ដល់១០លាននាក់ ព្រមទាំងអាចទទួលបានប៉៊ូតុងពេជ្រពីក្រុមហ៊ុនយូធូប កាលពីពេលថ្មីៗនេះផងដែរ។

លោកបន្តថា ការដែលយើងបង្កើតប្រភេទវីដេអូជារបស់ខ្លួនឯង មានគុណសម្បត្តិជាច្រើន បើសិនជាយើងជ្រើសរើសប្រភេទវីដេអូត្រូវ ៖ ទី១ ទទួលបានប្រាក់ចំណូលច្រើនខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ និងមានរយៈពេលយូរអង្វែងមិនមានហានិភ័យ ទី ២ អាចកែប្រែជីវភាព ឱ្យមានភាពធូរធា និងទី៣ យើងមានសិទ្ធិជាម្ចាស់ និងអាចធ្វើការបិទផេកផ្សេងដែលយក ឬលួចវីដេអូយើងទៅផុស។

នៅពីក្រោយភាពជោគជ័យក្នុងការផលិតវីដេអូបង្ហោះនៅលើយូធូបនេះដែរ លោក ឃត់ សុខា បានបង្ហើបឱ្យដឹងថា ជាទូទៅលោកតែងតែតាមដានពីចំណង់ចំណូលចិត្តរបស់អ្នកទស្សនាវីដេអូរបស់ខ្លួនជាប្រចាំថា តើពួកគាត់ចូលចិត្តមើលអ្វី? មួយវិញទៀត លោកតែងតែកែច្នៃវីដេអូដែលថ្មីប្លែកមុនគេជានិច្ច ដែលធ្វើឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែក ខុសពីវីដេអូគេដទៃ។ ដោយឡែក សម្រាប់អ្នកដែលចង់ធ្វើវីដេអូជោគជ័យ អតីតបុគ្គលិក IT រូបនេះ ក៏បង្ហើបពីគន្លឹះធំៗចំនួន៣ ដូចខាងក្រោម៖

ទី១. ត្រូវមានជំនាញច្បាស់លាស់​លើដំណើរការផលិតវីដេអូ ដែលមានដូចជា ការថត ការកាត់តវីដេអូ ឱ្យបានច្បាស់ និងត្រូវស្តង់ដាររបស់យូធូប។ ហើយដើម្បីច្បាស់លើរឿងនេះ លោកអ្នកអាច ធ្វើការសួរអ្នកដែលមានជំនាញ ឬក៏ចូលរៀនវគ្គសិក្សាខ្លីបន្ថែម កាន់តែល្អ។

ទី២. ត្រូវយល់អំពីសាច់រឿងវីដេអូដើម្បីងាយស្រួលក្នុងការកាត់ត។ ទី៣ ត្រូវមានចំណេះដឹងនៅលើ YouTube ទាំងការរៀបចំផុស ការដាក់ចំណងជើង រូបភាព ក៏ដូចជាភាពទាក់ទាញមួយចំនួនទៀតដែលធ្វើឱ្យវីដេអូចេញទៅមួយៗមានគេបានឃើញកាន់តែច្រើន ។

គួរបញ្ជាក់ផងដែរថា ក្រៅពីមាន Channel នៅលើយូធូ​​​បដែលមានអ្នកតាមដានជាង ១០លាននាក់ លោកក៏មាន Facebook Page ឈ្មោះ survival Builder Viral ដែលមានអ្នក Followers ៣លាននាក់ផងដែរ៕

317684237 1172580120300548 3637464616158571989 N

C

316479518 2166924573489669 7148861046685015330 N

318027978 854495779036461 8622678934916580352 N

317510038 1184318265501424 7393906548869852659 N

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia