ពីមុនដើម្បីអាចរកការងារធ្វើបានបងប្អូនមួយចំនួនត្រូវសួរតាមមិត្តភក្តិ ឬតាមរកតាមបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម ប៉ុន្តែពេលនេះលែងជាបញ្ហាលំបាកទៀតហើយក្រោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតកម្មវិធីមួយសម្រាប់ផ្តល់ឱកាសឱ្យបងប្អូន សិស្សនិស្សិតអាចស្វែងរកការងារធ្វើបានដោយងាយស្រួលដោយមិនចាំបាច់ដើររកដូចមុននោះទេ គ្រាន់តែដោនឡូតកម្មវីធីរបស់ក្រសួងដែលមានឈ្មោះថា “NEA JOB SEARCH” តាមរយៈ Paly Store ឬ App Store គឺជាការស្រេច។
សម្រាប់កម្មវិធីនេះមិនមែនត្រឹមតែជួយរកការងារត្រូវជំនាញតាមការចង់បានរបស់យើងនោះទេ វាក៏បង្ហាញច្បាស់ៗពីបទពិសោធន៍ លក្ខខណ្ឌជ្រើសរើស ប្រាក់បៀវត្ស ទៅលើជំនាញឬការងារនោះថែមទៀតផង។លើសពីនេះទៅទៀត នៅក្នុងកម្មវិធីស្វែងរកការងារនេះក៏មានវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាហារូបករណ៍ផ្សេងៗជាច្រើន និងមានមុខងារបង្ហាញពីវេទិការការងារប្រចាំសប្តាហ៍ ប្រចាំខែរបស់ NEA ថែមទៀតផង។
ហេតុនេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើ កុំភ្លេចដោនឡូតកម្មវិធី “NEA JOB SEARCH” ទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានការងាររហ័សទៅតាមការចង់បានរបស់បងប្អូន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង