កំពុងរកការងារធ្វើ អាចដាក់ពាក្យបាន ក្រុមហ៊ុនធំៗចំនួន ៧ កំពុងត្រូវការបុគ្គលិកជាច្រើននាក់នៅថ្ងៃស្អែកនេះ
Sambat SokhlangSEPTEMBER 13 2023306 views

ជាឱកាសសម្រាប់បងប្អូនសិស្សនិស្សិតដែលកំពុងស្វែងរកការងារ នៅថ្ងៃស្អែកនេះ នឹងមានឱកាសការងារសរុបចំនួន ៤៤១ កន្លែងពីក្រុមហ៊ុនធំៗចំនួន ៧ ក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនឹងប្រព្រឹត្តិទៅនាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

107936 155

ហេតុនេះសម្រាប់បងប្អូន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះ សម្រាប់អ្នកស្វែងរកការងារដែលមិនទាន់បានរៀបចំ CV ហើយត្រូវការជំនួយក្នុងការរៀបចំឲ្យមានភាពត្រឹមត្រូវ និងទាក់ទាញ សូមទាក់ទងមកមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥។

355491652 574145124896850 6467773596318461434 N

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធំៗទាំង៧ ដែលចូលរួមជ្រើសរើសបុគ្គលិកតាមរយៈវេទិការងារស្អែកនេះ រួមមាន៖ ក្រុមហ៊ុន ANGKOR DATA COMMUNICATION GROUP CO.,LTD (A D C)/Mekong Net , Jaccs Microfinace (Cambodia)Plc , AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន ម៉ាស្ទើរ ស៊ុគីស៊ុប, ក្រុមហ៊ុនAeon cambodia , ក្រុមហ៊ុន COGETEL Ltd. (ONLINE) និង ក្រុមហ៊ុនGATHER GROUNDS៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia