តំបន់ច្បារអំពៅ និងតំបន់សែនសុខ គឺជាតំបន់អភិវឌ្ឍន៍យ៉ាងលឿនគួរឲ្យកត់សំគាល់នៅរាជធានីភ្នំពេញ។ ដោយបានឃើញកំណើនការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យនារយៈពេលប៉ុន្មានឆ្នាំនេះ ខណ្ឌទាំងពីរនេះក្លាយជាគោលដៅវិនិយោគដ៏គួរឲ្យទាក់ទាញ។
បើនិយាយចំពោះតម្លៃដីវិញនៅក្នុងខណ្ឌទាំងពីរនេះក្រុងក៏មានតម្លៃខុសៗគ្នាផងដែរ។ ដូច្នេះពេលនេះយើងនឹងនាំលោកមកដឹងតម្លៃថាតម្លៃនៅទីនោះប្រែប្រួលដល់ណាហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ។
យោងតាមតម្លៃប៉ាន់ស្មាន ដែលវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA តម្លៃដីនៅក្នុងខណ្ឌទាំង ៣ មានដូចខាងក្រោម៖
១. ច្បារអំពៅ
- សង្កាត់ព្រែកថ្មី៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៩០ដុល្លារទៅ ៦៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៥ដុល្លារទៅ២២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ព្រែកជ្រា៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥៧០ដុល្លារទៅ ១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៩០ដុល្លារទៅ៥៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់និរោត៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,២៥០ដុល្លារទៅ ២,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤៨០ដុល្លារទៅ១,២៤០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ច្បារអំពៅ១៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៤៥០ដុល្លារទៅ ដុល្លារក្នុ៣,៥០០ងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤៨០ដុល្លារទៅ១,៥២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ច្បារអំពៅ២៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៤០០ដុល្លារទៅ ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤៨០ដុល្លារទៅ១,០៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ក្បាលកោះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២៥០ដុល្លារទៅ ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨០ដុល្លារទៅ៣៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ព្រែកឯក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣៥០ដុល្លារទៅ ១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៩០ដុល្លារទៅ៣៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់វាលស្បូវ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៦៥០ដុល្លារទៅ ១,៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៩០ដុល្លារទៅ៤៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
២.ខណ្ឌសែនសុខ
- សង្កាត់ភ្នំពេញថ្មី៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២,៦០០ដុល្លារទៅ ៤,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨៥០ដុល្លារទៅ ១,៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ទឹកថ្លា៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២,៦០០ដុល្លារទៅ ៤,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៩៥០ដុល្លារទៅ ២,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ឃ្មួញ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០០ដុល្លារទៅ ១,៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៥០ ដុល្លារទៅ ៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់ក្រាំងធ្នុង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៧០០ដុល្លារទៅ ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៥០ដុល្លារទៅ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់អូរបែកក្អម៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២,៤០០ដុល្លារទៅ ៣,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៧៥០ដុល្លារទៅ ១,៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
- សង្កាត់គោកឃ្លាង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៩០០ដុល្លារទៅ ៣,៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦៥០ដុល្លារទៅ ១,១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕


