កុំប្រហែស! នាយកដ្ឋានប្រឆាំងបទល្មើស ប្រកាសថាអ្នកប្រើ Telegram បើឃើញប្រភេទ File បែបនេះហាមចុចដាច់ខាតប្រយ័.ត្នមានបញ្ហា
ធី ស្រីល័ក្ខDECEMBER 20 20253.5 K views

មួយរយៈចុងក្រោយនេះមានកករណីឆរបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ធ Telegram ដោយការផ្ញើសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៌មាននៅក្នុងនោះ។ ហើយតាមរយៈការ ផ្ញើរសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជនអនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាសារដែលបងប្អូនគួរប្រយ័ត្ន។

 

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសង្កេតឃើញ មានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យ ឃ្លាំមើលសកម្មភាពកុំព្យូទ័រ ឬបំផ្លាញឯកសារសំខាន់ៗរបស់អ្នក។

 

នាយកដ្ឋាន បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូមកុំចុចបើក ឬ ទាញយក លើរាល់ឯកសារ​ Files ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានាផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia