ចិញ្ចឹមគោក្របី ក៏អាចក្លាយជាអ្នកមាន! នេះជាគោក្របី១ប្រភេទ អាចលក់បានតម្លៃស្មើឡាន ៥៧០
ធី ស្រីល័ក្ខMAY 31 20224 K views

ជាទូទៅ យើងធ្លាប់តែឃើញថាគោក្របីដែលចិញ្ចឹមតាមស្រុកស្រែ ពេលលក់ចេញម្តងៗបានតែខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ ហើយគោក្របីខ្លះលក់បានតម្លៃក្រោមហ្នឹងថែមទៀតផង។ ប៉ុន្តែ នៅពេលនេះបែរជាមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលកសិករថៃលក់គោក្របីម្តងៗស្មើរនឹងទិញឡាន ៥៧០បានមួយឯណោះ។ តើគោក្របីទាំងនេះ ប្រភេទអ្វីទៅទើបលក់បានថ្លៃបែបនេះ?

យោងទៅតាមការចេញផ្សាយពីគេហទំព័រ Bestcattlesale បានឱ្យដឹងថា ពូជគោប្រភេទ Red brahman Cow គឺអាចលក់ចេញបានដល់ទៅមួយក្បាលជិត ជិត១៨ម៉ឺនដុល្លារឯណោះ ។ សម្រាប់ពូជគោ Red brahman Cow គឺមានឈ្មោះថា Mr. OXFORD ROJO 604/4 ដែលជាមានភាពល្បីល្បាញខ្លាំងបំផុតមួយនៅអាមេរិច ហើយគោប្រភេទនេះធ្លាប់ទទួលបានពានរង្វាន់ប្រកួតជាហូរហែរនៅក្នុងទឹកដីសហរដ្ឋអាមេរិក ខណៈពូជគោមួយនេះវាមានទម្ងន់ធ្ងន់លើសគោធម្មតា ថែមទាំងមាឌធំ ត្រចៀកធំ ជើងធំៗ ដែលមើលទៅពិតជាអំណាចខ្លាំងមែនទែន ហើយវាត្រូវនាំចូលមកលក់បន្តនៅក្នុងប្រទេសថៃ ពោលគឺនៅប្រទេសថៃមានអ្នកចិញ្ចឹមជាច្រើន ។

ដោយសាតែរូបរាង និងលក្ខណៈសម្បត្តិវាអស្ចារ្យបែបនេះហើយទើបធ្វើឱ្យ  Mr. OXFORD ROJO  604/4 អាចលក់នៅក្នុងតម្លៃថ្លៃខ្លាំងមិនគួរឱ្យជឿ តួយ៉ាងបើយោងតាមគណនីហ្វេសបុកមួយមានឈ្មោះថា แชมป์เปี้ยน อีสาน (ជើងឯកភាគឦសាន) កាលពីថ្មីនេះបានឱ្យដឹងថា Mr. OXFORD ROJO 604/4 ត្រូវបានលក់ក្នុងតម្លៃខ្លួន ៦,០០០,០០០បាត បើគិតជាលុយដុល្លារវាមានតម្លៃប្រមាណជិត ១៨ម៉ឺនដុល្លារ (១៧៥,៦៦៩​ដុល្លារ) ឯណោះ វាជាតម្លៃខ្ពស់មែនទែន បើធៀបនឹងគោធម្មតា។​

283695309 5454586494587211 8331240773725913097 N

ជាមួយគ្នានោះដែរ បើយោងតាមការចេញផ្សាយពីគេហទំព័រ national Thailand កាលពីប៉ុន្មានខែមុននេះកសិករថៃក៏ទើបតែលក់ចេញនៅពូជក្របីប្រភេទ Buffalo stud ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ។ នៅក្នុងនោះលោក Chaiyan Poolpattanasap ជាម្ចាស់កសិដ្ឋាន Chaiyan ស្ថិតក្នុងខេត្ត Chonburi បាននិយាយថា សម្រាប់ប្រភេទពូជក្របី Buffalo stud គឺមានឈ្មោះថា Chao Thongsuk ភេទឈ្មោល វាមានទម្ងន់១តោន ដែលធ្ងន់ជាងក្របីធម្មតាទៅទៀត។

លើសពីនេះទៅទៀត ប្រភេទពូជក្របី Buffalo stud គឺម្ចាស់កសិដ្ឋានអាចលក់ចេញបានរហូតដល់ទៅ ៦លាន ៥សែនបាត (ស្មើនឹង ១៩ម៉ឺនដុល្លារអាមេរិក)។ ចំពោះប្រភេទក្របីនេះផងដែរ គឺវាមានភាពស្រស់ស្អាតជាងក្របីទូទៅ មិនតែប៉ុណ្ណោះក្របីនេះក៏ធ្លាប់ឈ្នះពានមហោស្រព​ប្រចាំប្រទសថៃផងដែរ។

Dz E Nqgn S8 Pwdws Vp Xj R4

សូមបញ្ជាក់ថា ប្រភេទពូជក្របី Buffalo stud និងគោប្រភេទ Red brahman Cow គឺកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសថៃ ព្រោះតែគោក្របីប្រភេទនេះនៅពេលដែលលក់ចេញគឺតម្លៃរាប់ម៉ឺនដុល្លារ ស្មើហ្នឹងយើងអាចទិញឡាន ៥៧០បានមួយ។ ដូច្នេះ បងប្អូនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះគោប្រភេទនេះ ប្រសិនជាមានលុយទិញ តើហ៊ានចិញ្ចឹមគោប្រភេទនេះទេ សូមជួយបញ្ចេញយោបល់អោយយើងបានដឹង  ?

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia