ប្រញាប់បិទ! មុខងារ៣នេះ អ្នកប្រើiPhone គួរបិទជាបន្ទាន់ បើមិនចង់គេhackចូលទូរស័ព្ទនិងកុងធនាគារ
Toeuy HongMAY 18 2026886 views

 អ្នកប្រើប្រាស់ទូរស័ព្ទiPhoneមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការបិទមុខងារមួយចំនួននៅក្នុងទូរស័ព្ទនោះទេ ពោលគឺពួកគាត់បើកចោលរហូតខណៈមុខងារខ្លះបើអ្នកបើកចោល វាអាចនឹងហុចឱកាសឲ្យhacker អាចhackចូលទូរស័ព្ទនិងកុងធនាគាររបស់ពួកគាត់។

 

ខាងក្រោមនេះគឺជាមុខងារមួយចំនួនដែលអ្នកគួរបិទជាបន្ទាន់ឬបិទក្នុងករណីអ្នកមិនបានប្រើប្រាស់វាជាប្រចាំថ្ងៃ

 

. AirPlay

មុខងារ AirPlay គឺជាមុខងារដែលគ្រោះថ្នាក់បំផុតបើអ្នកបើកវាទុកចោលរហូត។  អ្នកជំនាញបច្ចេកវិទ្យាមួយចំនួនបានព្រមានអ្នកប្រើiPhone ថានៅក្នុងមុខងារ”AirPlay” បើអ្នកបើក” Automatic” នៅក្នុង AirPlay នេះគឺអាចមានហានិភ័យ ប្រសិនបើអ្នកបើក”Automatic” ក្នុងAirPlay ចោលគ្រប់ពេល

 

ទោះបីជាការបើកមុខងារAutomaticចោលនៅក្នុងAirPlay ក្រុមhackers មិនសូវលួចព័ត៌មានផ្ទាល់ខ្លួនអ្នកបានស្រួលៗក៏ដោយ ប៉ុន្ដែការបើកវាចោលគឺប្រៀបបាននឹងអ្នកកំពុងតែហុចឱកាសឲ្យhacker ភ្ជាប់ទំនាក់ទំនងទៅក្នុងឧបករណ៍អេឡេចត្រូនិចដែលអ្នកកំពុងប្រើអញ្ចឹង។ ចំពោះបញ្ហានេះក្រុមហ៊ុន Apple ផ្ទាល់ក៏ធ្លាប់ព្រមានឲ្យបិទមុខងារAirPlayដែរនៅពេលដែលអ្នកមិនត្រូវការប្រើវា

ដើម្បីបិទមុខងារ AirPlay នៅក្នុងiPhone អ្នកត្រូវចូលទៅកាន់ Setting រួចចុចលើពាក្យGeneralបន្ទាប់មកចុចលើពាក្យ” AirPlay & Continuityរួចចុចលើពាក្យAutomatically AirPlayហើយជ្រើសរើសយកពាក្យNeverជាការស្រេច៕

 

. មុខងារ”Auto-Join” សម្រាប់Wi-Fi សាធារណៈ

មុខងារ”Auto-Join” ដែលអាចឲ្យទូរស័ព្ទរបស់អ្នកចាប់យកសេវាWi-Fi សាធារណៈគឺអាចធ្វើឲ្យទូរស័ព្ទអ្នកភ្ជាប់ទៅបណ្ដាញក្លែងក្លាយហើយអាចបើកឱកាសឲ្យមានការវាយប្រហារតាមរយៈPhishing។ បើមិនប្រើប្រាស់ អ្នកគួរចូលទៅបិទមុខងារនេះ ដោយចូលទៅSetting រួចចុចលើពាក្យWi-Fi រួចចុចAuto-Join-Hotspot រួចចុចពាក្យNever ជាការស្រេច។

 

 . AirDrop for Everyone

មុខងារ AirDrop គឺមុខងារដែលអ្នកប្រើiPhone តែប្រើប្រាស់ក្នុងផ្ទេរឯកសារ រូបភាពនិងវីដេអូឲ្យគ្នាទៅវិញទៅមក។ យ៉ាងណាមិញនៅក្នុងមុខងារនេះ អ្នកមិនគួរបើកមុខងារ”Everone” ចោលរហូតនោះទេព្រោះពេលខ្លះHacker អាចផ្ញើfile មេរោគឬសារបន្លំតាមរយៈAirDropនេះបាន។ អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅកាន់Setting រួចចុចពាក្យGeneral រួចជ្រើសរើសយកពាក្យ Only Contact Receiving off ជាការស្រេច។

 

សូមបញ្ជាក់ផងដែរក្នុងចំណោមមុខងារទាំង៣នេះ មុខងារដែលអាចធ្វើឲ្យអ្នកគ្រោះថ្នាក់ដែលនឹងអាចត្រូវបានគេHack ចូលទូរស័ព្ទនិងកុងធនាគារគឺមុខងារ” AirPlay” ដូច្នេះបើមិនចាំបាច់ទេសូមកុំបើកវាទុកចោល៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia