សព្វថ្ងៃនេះ យើងសង្កេតឃើញថាមាន Youtuber និង Content Creator ជាច្រើនកំពុងស្វិតស្វាញក្នុងការផលិតវីដេអូដើម្បីបង្ហោះលើប្រព័ន្ឋអ៊ីនធើណែតយ៉ាងព្រោងព្រាត។ ទាក់ទងជាមួយនឹងការផុសវីដេអូនេះដែរ បងប្អូនមានដឹងទេ 1K VIEWS កម្មវិធី Youtube និង Facebook ឱ្យលុយប៉ុន្មានដល់អ្នកកាន់ផេក?
យោងតាមការចុះផ្សាយសារព័ត៌មាន Business Insider កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា YouTube creator ទាំងអស់អាចរកប្រាក់ពីការផុសវីដេអូរបស់ខ្លួនចាប់ពី ១.៦ដុល្លារ រហូតដល់ ២៩.៣០ដុល្លារក្នុង1K VIEWS ដោយលុយទទួលបានច្រើនឬតិច អាស្រ័យទៅលើវីដេអូដែល YouTube creator ផលិតនោះជាទម្រង់ខ្លី ឬទម្រង់វែង បើខ្លីបានលុយតិចទៅតាមនោះដែរ។
ចំពោះការផុសវីដេអូ Facebook វិញបើតាម GAMESPEC ដែលដកស្រង់ពីរបាយការណ៍អ្នកត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម បានឱ្យដឹងថា ប្រាក់ចំណូលដែលអ្នកផលិតមាតិកាទាំងអស់អាចរកបានពី Facebook តិចឬច្រើនគឺអាស្រ័យទៅលើអ្នកទស្សនានៅក្នុងប្រទេសនីមួយៗ។ បើអ្នកប្រើប្រាស់មកពីប្រទេសអាស៊ី អ្នកផលិតវីដេអូអាចរកចំណូលបានជាមធ្យម ៥ ដុល្លារ ខណៈនៅអឺរ៉ុប អ្នកបង្កើតមាតិកាអាចរកបានចន្លោះពី ៣ ទៅ ៩ ដុល្លារក្នុង 1K VIEWS។
គួរជម្រាបផងដែរ ដើម្បីអាចយកលុយពីកម្មវិធីទាំងពីរនេះបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Platform ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញា។ លើសពីនេះ សម្រាប់អ្នកណាដែលផ្សព្វផ្សាយផលិតផល ឬសេវាកម្មខុសច្បាប់ កម្មវិធីទាំងពីរមិនអនុញ្ញាតជាដាច់ខាត៕


