មិនបាច់ពិបាកទៅសួរដល់កន្លែង ចង់ដឹងអត្តសញ្ញាណប័ណ្ណធ្វើហើយឬនៅ អាចឆែកមើលតាមវេបសាយ១នេះបាន
Sambat SokhlangAPRIL 18 20248.6 K views

កាន់តែងាយស្រួលសម្រាប់បងប្អូនដែលបានទៅធ្វើអត្តសញ្ញាណប័ណ្ណហើយ ហើយកំពុងតែរង់ចាំថ្ងៃទៅយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន អាចចូលទៅឆែកតាមរយៈវេបសាយរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាន ដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅធ្វើអត្តសញ្ញាប័ណ្ណ អាចធ្វើការតាមដានថាតើអត្តសញ្ញាប័ណ្ណរបស់លោកអ្នកបានធ្វើហើយឬនៅបានដោយស្រួល ចៀសវាងការទៅខាតជើង។

8d2d58def178aa3515cdb7739176fbc510c9be48

ដើម្បីអាចចូលទៅឆែកបានបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចុច https://idc.gdi.gov.kh/ បន្ទាប់មកត្រូវវាយបញ្ចូលនូវ លេខបង្កាន់ដៃ ឆ្នាំកំណើត និង កូដសុវត្ថិភាពជាការស្រេច។ ក្រៅពីមធ្យោបាយឆែកតាមវេបសាយនេះ បងប្អូនក៏អាចធ្វើការឆែកអត្តសញ្ញាណប័ណ្ណបានតាមរយៈ App GDI eServices​ ដែល App នេះក្រៅពីអាចឱ្យបងប្អូនតាមដានពីអត្តសញ្ញាប័ណ្ណធ្វើហើយឬនៅ បងប្អូនក៏អាចធ្វើការសាកសួរ សំណួរ ចម្ងល់ ឬសំណូមពរ អំពីសេវាអត្តសញ្ញាណកម្មផ្សេងៗដូចជា ៖

C

១. សេវា អត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សេវាកែតម្រូវឯកសារអត្រានុកូលដ្ឋាន។ល។)

២. សេវា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៣. សេវា លិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករទៅក្រៅប្រទេស

៤. សេវា ស្ថិតិប្រជាពលរដ្ឋ (សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ការផ្លាស់ប្តូរទីលំនៅ) ជាដើម៕

អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia