មិនធ្លាប់មានពីមុនមក! អាមេរិក រកឃើញកន្លែងលក់ស្បែកជើង កាបូប ក្លែងក្លាយតម្លៃជាង ១ពាន់.លាន.$
ធី ស្រីល័ក្ខNOVEMBER 17 20231.6 K views

ថ្មីៗនេះ មន្រ្តីនៅទីក្រុងញ៉ូវយ៉កបានធ្វើការរឹបអូសដ៏ធំបំផុតមិនធ្លាប់មានពីមុនដោយចាប់បានកន្លែងលក់ទំនិញខោអាវ ស្បែកជើង កាបូប ក្លែងក្លាយតម្លៃជាង១ពាន់លានដុល្លារអាមេរិកពីទីតាំងមួយនៅសង្កាត Manhattan ក្នុងទីក្រុង New York និងចាប់ឃាត់ខ្លួនមនុស្ស២នាក់នេះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នៅក្នុងការរឹបអូសទំនិញក្លែងក្លាយនេះដែរ មន្រ្តីនៅទីក្រុងញ៉ូវយ៉កក៏បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ដូចគ្នាដោយមនុស្សទី១មួយមានឈ្មោះថា Adama Sow អាយុ៣៨ ឆ្នាំនិង Abdulai Jelloh អាយុ៤៨ ឆ្នាំ ពីបទជួញដូរទំនិញក្លែងក្លាយ។

ព្រះរាជអាជ្ញាបាននិយាយថា ទំនិញក្លែងក្លាយប្រហែល​ ២១៩,០០០ ដែលមានតម្លៃសរុបប្រមាណជាង ១ពាន់លានដុល្លារ ត្រូវបានរកឃើញមានដូចជាកាបូប សម្លៀកបំពាក់ ស្បែកជើង និងផលិតផលផ្សេងៗទៀតជាច្រើន។

១៧

លោក Damian Williams ដែលជាមេធាវីនៅអាមេរិកក៏បាននិយាយបញ្ជាក់ថា "នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត និងដៃគូអនុវត្តច្បាប់របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរក្លែងក្លាយនៅក្នុងទីក្រុងញូវយ៉កហើយចំពោះអ្នកលក់របស់ក្លែងក្លាយនេះក៏ទទួលត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ៕

១៨

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia