នៅក្នុងខេត្តតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីជាច្រើន។ ដោយនៅក្នុងនោះក៏មានគម្រោងសាងសង់រោងបង្កើតរោងចក្រផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទដែលមានទុនវិនិយោគប្រមាណជិត ៣លានលានដុល្លារ នៅក្នុងខេត្តស្វាយរៀង។
យោងតាមការចុះផ្សាយដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការបង្កើតរោងចក្រផលិត និងកែច្នៃបន្ទះឈីប ខ្សែភ្លើង USB និងគ្រឿងបរិក្ខារអគ្គិសនីគ្រប់ប្រភេទគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រសំាង អ៊ិនធឺទេសិនណាល ក្នុងទំហំទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧៤ កន្លែង។
គួរជម្រាបថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាមេរិក។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.ក បានចុះបញ្ជី គម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕