មិនបាច់ទៅក្រៅប្រទេស! ចង់ធ្វើប្រេនគ្រឿងសម្អាង និងសាប៊ូ អាចធ្វើនៅរោងចក្រខ្មែរ ២នេះបាន ផលិតតាមស្ដង់ដារអន្តរជាតិ
ធី ស្រីល័ក្ខJUNE 13 20252.5 K views

សម្រាប់បងប្អូនដែលចង់ធ្វើប្រេនគ្រឿងសម្អា ឬសាប៊ូបោកខោអាវនិងផលិតផលសម្អាតផ្សេងៗ មិនបាច់ហោះទៅក្រៅប្រទេសដើម្បីបង្កើនប្រេនផ្ទាល់ខ្លួនទៀតឡើយ បងប្អូនអាចមកបង្កើតប្រេនផ្ទាល់ខ្លួននៅរោងចក្រខ្មែរយើងបានអស់តម្លៃដើមតិចហើយ ស្របទៅតាមស្ដង់ដារអន្តរជាតិទៀត។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជារោងចក្រនៅខ្មែរ២ ដែលបងប្អូនអាចទៅធ្វើប្រេនផ្ទាល់ខ្លួន ឬសាប៊ូបាន៖

. រោងចក្រផលិតគ្រឿងសម្អាង NORIN Factory Cosmetic Branding

លោក អ៊ន់ វ៉ា ដែលជាម្ចាស់រោងចក្រ NORIN Factory Cosmetic Branding បានមានប្រសាសន៍ថា មួយឆ្នាំចុងក្រោយនេះរោងចក្ររបស់លោកគឺមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ព្រោះបងប្អូនដែលធ្លាប់តែធ្វើប្រេនគ្រឿងសម្អាងនៅក្រៅប្រទេសពីមុនបាននំាគ្នាត្រឡប់មកធ្វើនៅរោងចក្ររបស់លោកវិញ ដោយអតិថិជនភាគច្រើនបានមកបង្កើតប្រេនខ្លួនឯង។

លោក អ៊ន់ វ៉ា បានិយាយបន្តទៀតថា ជាទូទៅនៅពេលដែលភ្ញៀវបង្កើតប្រេននៅក្រៅប្រទេសគាត់អាចនឹងជួបបញ្ហាស្មុគស្មាញច្រើនក្នុងការរត់ឯកសារនាំចូល ហើយការចំណាយដែលធ្វើអោយពួកគាត់កាន់តែឈឺក្បាលខ្លាំងទៀតនោះគឺត្រូវចំណាយបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងខ្លួនឯង។ ក្រៅពីនេះទៀតពួកគាត់ត្រូវការចំណាយទាំងពេលវេលានិងថវិកានៃការដឹកជញ្ជូន ចំណាយលើហានិភ័យផ្សេងៗដែលអាចកើតឡើងតាំងពីក្រៅប្រទេសរហូតមកដល់ប្រទេសកម្ពុជា។ ពេលខ្លះមានការខូចអីវ៉ាន់ ពេលខ្លះអីវ៉ាន់កំពុងលក់ដាច់ៗក៏ត្រូវអស់អីវ៉ាន់លក់ ដោយសារការស្ទះអីវ៉ាន់នៅតាមផ្លូវឬនៅតាមព្រំដែនជាដើម។

ដូច្នេះនៅពេលដែលភ្ញៀវងាកមកបង្កើតប្រេននៅទីតាំងរបស់លោកវិញគឺថាបញ្ហាដែលបានរៀបរាប់ដូចខាងលើត្រូវបានកាត់ចេញចោលទាំងស្រុង ហើយការដែលចំណាយផ្សេងៗខាងលើនោះ បើសរុបជាទឹកប្រាក់វិញមិនតិចទេ។ ចំណែកការត្រឡប់មកធ្វើប្រេនរបស់អតិថិជននៅទីតាំងរបស់លោកវិញ ធ្វើអោយការចំណាយដោយមិនចាំបាច់ទាំអស់នោះបានក្លាយទៅជាដើមទុនសម្រាប់ពង្រីកអាជីកម្មរបស់អតិថិជនអោយបានឆាប់រហ័សលឿនជាងមុនទ្វេរដង។

ចំណុចពិសេសចុងក្រោយនោះ ចំពោះបងប្អូនដែលបានធ្វើប្រេនគ្រប់ប្រភេទពីរោងចក្ររបស់លោក រោងចក្រមានទាំងក្រុមប្រឹក្សាយោបល់ អំពីការធ្វើទីផ្សារ ពោលគឺរោងចក្រនឹងធ្វើគ្រប់វិធីសាស្រ្តដើម្បីឱ្យម្ចាស់ប្រេនគ្រប់ៗគ្នាដែលបានមកធ្វើប្រេននៅរោងចក្ររបស់លោកអាចដើរទៅមុខបានយូរអង្វែងជាពិសេសគឺការដាក់ឈ្មោះប្រេនអោយឡូហ្សិកតាមវប្បធម៍និងអត្តចរិករបស់ផលិតផល ការឌីហ្សាញសំបកផលិតផលឱ្យមានភាពទាក់ទាញខ្លាំង និងមានភាពស៊ីវិល័យអោយត្រូវតាមសម័យAI នេះតែម្តង។

លើសពីនេះទៅទៀត រោងចក្ររបស់លោក មុននឹងធ្វើការផលិតគឺមានក្រុមវិស្វករគីមីវិទ្យាដែលបានបញ្ចប់ការសិក្សាទាំងក្នុងប្រទេសកម្ពុជា ប្រទេសថៃ និងវៀងណាម បានធ្វើការសិក្សាស្រាវជ្រាវ R&D មានការធ្វើឡាបូពិសោធន៍នៅក្នុងរោចក្រដោយផ្ទាល់ ហើយរាល់រូបមន្តនីមួយៗមិនចប់ត្រឹមនេះនោះទេ ដោយបន្ទាប់ពីបានសិក្សាយ៉ាងជោគជ័យលើរូបមន្តរួចហើយ រោងចក្ររបស់លោកត្រូវធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅស្ថាប័នដែលពាក់ព័ន្ធម្តងទៀតមុននឹងធ្វើការផលិតប្រេនជាលក្ខណះខ្នាតធំចេញលក់នៅលើទីផ្សារកម្ពុជា។

គូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលចង់បង្កើតប្រេនគ្រប់ប្រភេទមិនបាច់ហោះទៅធ្វើដល់ប្រទេសក្រៅនាំតែហត់ទៀតនោះឡើយ បងប្អូនអាចងាកមកជួយគាំទ្រក្នុងការបង្កើតប្រេន នៅរោងចក្រ”នរិន្ទ”របស់កូនខ្មែរមួយនេះបាន។ រោងចក្រមួយនេះមានទទួលធ្វើប្រេនផលិតផលសាប៊ូនិងគ្រឿងសម្អាងគ្រប់ប្រភេទអាចនិយាយបានថាចាប់ពីចុងសក់ដល់ចុងជើង និងផលិតផលលាងសំអាតផ្សេងដែលប្រើប្រាស់ជាប្រចាំ ពោលឱ្យតែបងប្អូនត្រូវការផលិតផលអ្វីគឺរោងចក្រមួយនេះមានធ្វើផលិតផលជូនបងប្អូនបានទាំងអស់។ ព័ត៌មានលំអិត ឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់រោងចក្រ NORIN Factory Cosmetic Brandingដែលមានទីតាំងនៅខណ្ឌកំបូល ក្រុងភ្នំពេញ ប្រទេសកម្ពុជា ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទនិងតេលេក្រាម៖ ០៨៦ ៦៤៤ ៩៩៩។

18

២. រោងចក្រផលិតទឹកសាប៊ូនិងផលិតផលសម្អាត CamboLab Manufacturing Co., Ltd.

CamboLab Manufacturing Co., Ltd. គឺជាក្រុមហ៊ុននៅខ្មែរដ៏ល្បី ដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ក្នុងការផលិតទឹកសាប៊ូនិងផលិតផលសម្អាត និងផលិតផលមួយចំនួនទៀត ស្របទៅតាមស្ដង់ដារគុណភាពអន្តរជាតិ និងផលិតដោយក្រុមនិងអ្នកជំនាញក្នុងស្រុក។

លោក លី កុំ កុំ ដែលត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Cambolab Manufacturing Co.,Ltd. បានថ្លែងប្រាប់ឱ្យដឹងថា ពីមុនមានបងប្អូនជាច្រើនចង់ផលិតសាប៊ូ និងផលិតផលប្រើប្រាស់មួយចំនួនទៀត គឺដឹងតែទៅប្រទេសជិតខាងហើយប៉ុន្តែផលិតផលទាំងនោះពេលដែលនាំចូលមកទីផ្សារស្រុកខ្មែរ គឺត្រូវបង់ពន្ធបន្ថែមទៀត ដូច្នេះនៅពេលដែលចែកចាយតម្លៃក៏ថ្លៃទៅតាមនោះដែរ។

ចំពោះ មូលហេតុដែលលោកបង្កើតរោងចក្រនេះឡើង ព្រោះលោកមើលឃើញថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មានរោងចក្រដែលអាចផលិតផលគ្រឿងទាំងហ្នឹង មានកម្រិតនៅឡើយ រហូតមានអ្នកខ្លះ នៅពេលគាត់ចង់បង្កើតផលិតផលអ្វីមួយ គឺត្រូវទៅដល់ប្រទេសជិតខាងផ្ទាល់ក៏មាន។

ដូច្នេះហើយ សម្រាប់លោកអ្នកដែលមានបំណង ចង់ក្លាយជាម្ចាស់ប្រេន មានផលិតផលផ្ទាល់ខ្លួន ដូចជាប្រភេទគ្រឿងសម្អាង សាប៊ូ ទឹកអនាម័យ ជាដើម អាចទំនាក់ទំនងរោងចក្រ CamboLab ផលិតដោយផ្ទាល់បាន តាមរយៈលេខទូរស័ព្ទ៖ 092 59 93 99 || 098 700 050៕

20

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia