មិនធម្មតា! រោងចក្រថ្មីតម្លៃជាង ៥លាន$ នឹងលេចរូបរាងឡើងនៅខេត្តសំណាង១នេះ
ធី ស្រីល័ក្ខJANUARY 30 2026979 views

កម្ពុជាកាន់តែរីកមុខមាត់ជាងមុនហើយ ខណៈណាពេលឆាប់ៗខាងមុខនេះខេត្តសំណាងមួយរបស់កម្ពុជា គឺខេត្តកណ្តាល កំពុងតែទទួលបានគម្រោងបង្កើតរោងចក្រខារអំបោះ និងជ្រលក់ពណ៌  ដែលមានទំហំទុនវិនិយោគប្រមាណជាង ៥លានដុល្លារអាមេរិក។ រោងចក្រថ្មីនេះដែរ គឺស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។

១៩

យោងតាមការចុះផ្សាយដោយគណៈកម្មាធិការវិនិយោគនៅកម្ពុជា បានឱ្យដឹងថា នៅពេលរោងចក្រខារអំបោះ និងជ្រលក់ពណ៌ នេះលេចរូបរាងឡើងនឹងអាចបង្កើតការងារបានចំនួន ២៩០កន្លែង ខណៈដែលរោងចក្រមួយនេះមានទំហំទឹកប្រាក់វិនិយោគចំនួន ៥,៥លានដុល្លារអាមេរិកដែលមានទីតាំងស្ថិតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

១៨

គួរំលឹកផងដែរថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤២៦ ០០០ ដុល្លារ៕

១៧

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia