បច្ចុប្បន្ននេះរោងចក្រនិងសហគ្រាសនៅរាជធានីភ្នំពេញមានចំនួន៧២៧ កន្លែងបាននិងកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិតជាង៣៣ម៉ឺននាក់ឲ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២៣ នេះសម្ដេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ននៅមានការវិនិយោគជាច្រើនពីបរទេសដោយទាំងរោង ចក្រនិងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្ត បន្ទាប់ដែលបង្ហាញឲ្យឃើញថាកម្ពុជាមានការអភិវឌ្ឍលឿនរហ័សនិងមានសុខសន្តិភាពពេញលេញទើបមានអ្នកវិនិយោគមកបណ្ដាក់ ទុនជាបន្តបន្ទាប់បែបនេះ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា គ្រាន់តែរាជធានីភ្នំពេញមួយមានរោងចក្រកាត់ដេរនិងសហគ្រាស៧២៧រោងចក្រសហគ្រាស ទាំងអស់នេះបានបង្កើនឱកាសការងារដល់កម្មករកម្មការិនីរហូតដល់៣៣ម៉ឺន៨ពាន់នាក់កំពុងធ្វើការងារប្រកបដោយនិរន្តរភាពនិងមានប្រាក់ខែសមរម្យសម្រាប់បង្កើនជីវភាពឲ្យមានភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំពិសេសកាត់បន្ថយការចំណាកស្រុក៕