រោងចក្រផលិតមី និងត្រីខកំប៉ុងតម្លៃសរុប ៣០ លានដុល្លារ នឹងរះឡើងនៅក្នុងខេត្ដ ២ នេះ
Bunthoeun KoemFEBRUARY 12 20261.8 K views

ដំណឹងល្អសម្រាប់អ្នកគាំទ្រផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូល ខណៈរោងចក្រផលិតត្រីខកំប៉ុង និងរោងចក្រផលិតទឹកត្រី តម្លៃសរុប ៣០ លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តឲ្យធ្វើការសាងសង់នៅក្នុងប្រទេសកម្ពុជាហើយ។ ខណ

ៈគម្រោងទាំងនេះក៏អាចបង្កើតឱកាសការងារសរុបចំនួន ៩៧៥ នាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងទាំងនេះរួមមាន៖

 

១. រោងកច្រផលិតមី និងគ្រឿងផ្សំមី

 

គម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី នេះគឺមានទីតាំងស្ថិតនៅក្នុងស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ដោយគម្រោងនេះមានទុនវិនិយោគសរុបចំនួន ២៣ លានដុល្លារ និងបង្កើតឱកាសការងារបានចំនួន ៨០៤ កន្លែងជូនពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ។

 

២. រោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី

 

គម្រោងវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រីនេះ គឺមានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ ដោយគម្រោងវិនិយោគសាងសង់រោងចក្រថ្មីនេះ គឺមានតម្លៃសរុប ៧ លានដុល្លារ ហើយនៅពេលបើកដំណើរការនឹងអាចបង្កើតឱកាសការងារចំនួន ១៧១ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ៕

 

629923667 122256007142248245 4707107316640493851 N (1)

២២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia