ដំណឹងល្អ! រោងចក្រថ្មី៣ តម្លៃសរុបជាង៥០លានដុល្លារ នឹងរះឡើងនៅខេត្តកំពង់ស្ពឺ
ធី ស្រីល័ក្ខDECEMBER 16 20251.4 K views

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈឆាប់ៗខាងមុខនេះរោងចក្រថ្មីចំនួន៣ ដែលមានតម្លៃសរុបជាង ៥០លានដុល្លារអាមេរិក ត្រៀមលេចរូបរាងឡើងជាផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗខាងមុខនេះ។ ដោយគម្រោងរោងចក្រថ្មី នេះដែរត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC

 

១. គម្រោងរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល មានទីតាំងស្ថិតនៅក្នុងស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដោយគម្រោងនេះមានទុនវិនិយោគប្រមាណ ៣១ លានដុល្លារ នឹង អាចបង្កើតឱកាសការងារបានចំនួន ៦៧៥ កន្លែងជូនពលរដ្ឋក្នុងតំបន់នៅពេលរោងចក្របើកដំណើរ ការ។

 

២. គម្រោងរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក សាមគ្គីមុនីជ័យ ដូចគ្នា ខណៈគម្រោងនេះមានទុរិនិយោគប្រមាណ ២៥ លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ៥១៨ កន្លែជូនពលរដ្ឋក្នុងតំបន់ផងដែរ។

08f68875 52ef 4ff0 8a8c Fba25202a68d.jpg

. គម្រោងរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៩៧ កន្លែង។

Cc015009 D18e 4f52 A82d 9152d0ee4f18.jpg

គូសបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះ បញ្ជី គម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាច បង្កើតឱកាសការងារបាន ចំនួន ៤២៦ ០០០ ដុល្លារ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia