ខេត្តសំណាង! រោងចក្រថ្មីតម្លៃ ៣០លានដុល្លារ នឹងលេចរូបរាងឡើងនៅខេត្ត១នេះ
ធី ស្រីល័ក្ខFEBRUARY 12 20261.4 K views

កម្ពុជាកាន់តែរីកមុខមាត់ជាងមុនហើយ ខណៈនាពេលឆាប់ៗខាងមុខនេះខេត្តសំណាងមួយរបស់កម្ពុជា គឺខេត្តកណ្តាល កំពុងតែទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួន២កន្លែង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៣០លានដុល្លារអាមេរិកនិងអាចចបង្កើតឱកាសការងារសរុបរាប់ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។  

 

បើតាមការចេញផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅពេលរោងចក្រខារអំបោះ និងជ្រលក់ពណ៌ នេះលេចរូបរាងឡើងនឹងអាចបង្កើតការងារបានចំនួន ២៩០កន្លែង ខណៈដែលរោងចក្រមួយនេះមានទំហំទឹកប្រាក់វិនិយោគចំនួន ៥,៥លានដុល្លារអាមេរិកដែលមានទីតាំងស្ថិតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

1776578e 9b6b 4a9b 9278 5e8acf19fa5d.jpg

ជាមួយគ្នានោះដែរ នៅក្នុងនោះក៏មានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីមួយទៀតគឺរោងចក្រផលិតក្រណាត់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានទំហំទុនវិនិយោគប្រមាណ២៥លានដុល្លារអាបង្កើតឱកាសការងារចំនួន ១,៨២០ កន្លែង។

213b3613 Df6d 42a1 8782 6ad92570908f.jpg

គួរជម្រាបថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ជាការកត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាមេរិក៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia