លាហើយ! ក្រោយរកស៊ីនៅថៃជាង១០ឆ្នាំ ពេលនេះក្រុមហ៊ុន Suzuki ប្រកាសនឹងបិទរោងចក្រនៅថៃហើយ
ធី ស្រីល័ក្ខJUNE 11 20242.7 K views

នេះជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងមែនទែន ក្រោយឈរជើងរកស៊ីនៅថៃជាង១០ឆ្នាំ នាពេលនេះក្រុមហ៊ុនមួយរបស់ជប៉ុនគឺ Suzuki បានប្រកាសថាខ្លួននឹងបិទរោងចក្រចោលនៅថៃត្រឹមឆ្នាំ ២០២៥ នេះហើយក្រោយជួបបញ្ហាការលក់ធ្លាក់ចុះខុសពីការរំពឹងទុក។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុន Suzuki Motor Thailand (SMT) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១នៅថៃ។ ហើយនៅឆ្នាំ២០១២ ក្រុមហ៊ុនក៏បានផលិតរថយន្តបានរហូតដល់ទៅ ៦ម៉ឺនគ្រឿងក្នុងមួយឆ្នាំមានទាំងរថយន្តសម្រាប់នាំចេញផងដែរ។

44

ប៉ុន្តែការរកស៊ីមិនមែនចេះតែឡើងរហូតឡើយ ដោយនៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Suzuki បែរជាប្រកាសពីការលក់ធ្លាក់ចុះទៅវិញ ដោយសារតែពេលនេះនៅក្នុងទីផ្សារប្រទសថៃកំពុងតែមានការប្រកួតប្រជែងទីផ្សាររថយន្តជាខ្លាំង ខណៈនាពេលនេះទីផ្សាររថយន្តអគ្គិសនីរបស់ចិនគឺកំពុងតែវាយលុកក្នុងទីផ្សារជាខ្លាំងផងដែរ រហូតធ្វើឱ្យក្រុមហ៊ុន Suzuki ទប់លែងជាប់បានប្រកាសពីការបិទរោងចក្រឈប់ផលិតនៅប្រទេសថៃត្រឹមឆ្នាំ២០២៥ ខាងមុខនេះហើយ។

43

គួរបញ្ជាក់ថា ទោះបីជាបិទរោងចក្រនៅប្រទេសថៃក៏ដោយ តែ CBUs នៅប្រទេសថៃក៏នៅតែនាំចូលរថយន្តពីក្រុមហ៊ុន Suzuki CBUs ពីរោងចក្រក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសជប៉ុន និងឥណ្ឌា ដើម្បីបំពេញតម្រូវការអតិថិជនក្នុងប្រទេសថៃផងដែរ៕

45

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia