សម័យនេះអ្នកអាចរៀនអ្វីក៏បានដែរឱ្យតែចិត្តចង់ ខណៈដែលមេរៀនស្ទើតែគ្រប់សព្វបែបយ៉ាងជុំវិញពិភពលោក បានមកប្រមូលផ្ដុំគ្នានៅលើអ៊ីនធ័រណិត។ យ៉ាងណាមិញ សម្រាប់អ្នកលក់អនឡាញ និងអ្នកចង់រកចំណូលពី Facebook និង Youtube តាមរយៈវេបសាយ២នេះ ដោយឥតគិតថ្លៃ។
សម្រាប់អ្នកដែលចង់រៀនរកលុយពី Youtube អ្នកអាចទៅរៀននៅក្នុងវេបសាយ Creator Academy បាន។ ដោយនៅក្នុង Creator Academy មានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ រហូតបំលែងទៅជាចំណូលបាន។
ដោយឡែកសម្រាប់អ្នកដែលចង់រកលុយពី Facebook វិញ អ្នកអាចទៅរៀននៅក្នុងវេបសាយ Facebook BluePrint បាន។ ដោយផ្លាតហ្វមមួយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ្វេសប៊ុកផ្ទាល់តែម្តង ដើម្បីបង្រៀនដល់អ្នកចង់ចេះពីការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុក។ ពិសេសជាងនេះទៅទៀត អ្នកអាចរៀនវគ្គសិក្សាជាច្រើន ដោយមិនចាំបាច់បង់ថ្លៃនោះឡើយ។
យ៉ាងណាមិញ សម្រាប់អ្នកចង់ចាប់យកជំនាញទីផ្សារនេះធ្វើជាអាជីព ដោយមានការទទួលស្គាល់ជាអត្ដជាតិ អ្នកអាចធ្វើការរៀនគ្រប់មេរៀននៅក្នុង Facebook Blueprint រួចចំណាយលុយ១៥០ដុល្លារ ដើម្បីទិញពាក្យប្រឡងយកសញ្ញាបត្រ Blueprint ពីក្រុមហ៊ុន Facebook ផ្ទាល់តែម្ដង៕