កាលពីពេលថ្មីៗនេះហ្វេសប៊ុកបានធ្វើការ Update ថ្មីទាក់ទងនឹងការផលិតមាតិការសម្រាប់ផុសនៅលើហ្វេសប៊ុកផ្ទាល់។ ការUpdate ថ្មីនេះគឺដាក់អាទិភាពសម្រាប់អ្នកផលិតមាតិកាOriginal ពោលគឺប្រៀបដូចផ្ដល់ការលើកទឹកចិត្តសម្រាប់អ្នកផលិតមាតិកាOriginal ប៉ុន្ដែមានរឿងមួយចំនួនដែលអ្នកត្រូវដឹងបើមិនចង់ឲ្យវីដេអូរបស់អ្នកមានគេឃើញតិច។
ការUpdate ថ្មីនេះលោកទឹកចិត្តអ្នកផលិតវីដេអូ Original ពិតមែនប៉ុន្ដែប្រសិនបើអ្នកមិនបានដឹងពីការUpdate ថ្មីនេះទេ នោះទោះអ្នកផលិតវីដេអូមានគុណភាពល្អប៉ុនណាក៏មិនអាចមានអ្នកមើលច្រើនដែរ។
អ្វីដែលអ្នកត្រូវចៀសវាងក្នុងការផលិតវីដេអូOriginal គឺការកែកុនតិចតួចទៅលើវីដេអូដែលមានស្រាប់ព្រោះការធ្វើបែបនេះមិនត្រូវបានចាត់ទុកជាវីដេអូOriginalឡើយ។ ឧទាហរណ៍វីដេអូអ្នកបានផុសរួចហើយ ដូច្នេះបើយកទៅផុសក្នុងផេកមួយផ្សេងទៀតនឹងមិនមានអ្នកមើលច្រើនឡើយ។ ជារួមវីដេអូដែលធ្លាប់ផុសលើផេករួចហើយយកទៅផុសផេកផ្សេងមួយទៀតគឺមិនមានអ្នកមើលច្រើនទេ។
លើសពីនេះអ្វីដែលអ្នកត្រូវដឹងនោះគឺប្រសិនបើវីដេអូអ្នកមានជាប់Logo កម្មវិធីកាត់តវីដេអូដែលយើងហៅថា Watermarks នោះវីដេអូអ្នកក៏មិនមានអ្នកឃើញច្រើនដែរព្រោះហ្វេសប៊ុកគិតថាមិនមែនជាវីដេអូOriginal។
ឧទាហរណ៍ជាក់ស្ដែង អ្នកផលិតវីដេអូតាមCapCut មួយចំនួន វីដេអីពួកគាត់មានជាប់Logo របស់CapCut។ ការជាប់Logo ឬWatermark បែបនេះធ្វើឲ្យវីដេអូរបស់អ្នកមិនមានអ្នកមើលច្រើនឡើយព្រោះហ្វេសប៊ុកអាចគិតថាអ្នកចម្លងមាតិកាពីអ្នកដទៃឬយកវីដេអូអ្នកផ្សេងមកផុស៕


