សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាមិនមានការបិទបណ្ដាញទំនាក់ទំនងសង្គម Facebook នៅក្នុងប្រទេសកម្ពុជានោះទេ ដោយសម្ដេចបិទតែ Facebook ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ នេះបើយោងតាមសារសំឡេងផ្ទាល់របស់សម្ដេចក្នុង Chanel Telegram នារាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ការដែលមិនបិទបណ្ដាញសង្គមដ៏ធំនេះ ដោយសារតែ Facebook ជាបណ្ដាញសង្គមមួយដែលប្រជាជនមានតម្រូវការប្រើប្រាស់ច្រើន រាប់ទាំងអស់លក់អនឡាញ អ្នកតាមដានសភាពការនៅក្នុងស្រុកពីកន្លែងមួយទៅកន្លែងមួយតាមរយៈ Facebook នេះ។
ថ្លែងនៅក្នុងសារសំឡេងខាងលើសម្ដេចតេជោបានមានប្រសាសន៍ដូច្នេះ “ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិឲ្យបានច្បាស់ ខ្ញុំគ្មានចេតនាបិទ Facebook នៅស្រុកខ្មែរនោះទេ”៕
ដើម្បីជ្រាបព័ត៌មានកាន់តែលម្អិត សូមស្ដាប់សារសំឡេងទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងវីដេអូខាងក្រោម៖


