កុំចេះតែផុស! មាតិកា ៤ប្រភេទនេះ បើអ្នកកាន់តែផុស Facebook និង Youtube កាន់តែបិទមិនឱ្យមានអ្នកឃើញទេ
ធី ស្រីល័ក្ខOCTOBER 17 20251.3 K views

សម្រាប់បងប្អូនដែលជាអ្នកផលិតមាតិកា នៅពេលផុសចូលទៅកាន់ Facebook និង Youtube មិនសូវមានអ្នកមើល ឬគ្មានអ្នកចុចឡែកនិងគ្មានអ្នកស៊ែរច្រើន សូមបងប្អូនកុំឆ្ងល់ ខណៈកន្លងទៅនេះ Facebook និង Youtube ធ្លាប់បានបង្ហើបពីមាតិកាចំនួន ៤ប្រភេទនៅពេលបងប្អូនកាន់តែផុសនោះនឹងកាន់តែបិទមិនឱ្យមានអ្នកឃើញឡើយ។ ទម្រង់មាតិកាទាំងនោះមានដូចជា៖

 

១.មាតិកា Youtube

·       កាលពីថ្មីៗនេះ យូធូបបានប្រកាសថា តទៅសម្រាប់អ្នកផលិតមាតិកាទាំងអស់ដែលបានធ្វើវីដេអូ AI ទៀត យូធូបនឹងដកសិទ្ធចេញ ឬលុបចោលតែម្តង។ ចំពោះហេតុផល ដែលយូធូបសម្រេចធ្វើបែបនេះដោយសារតែចង់លើកស្ទួយ Original Content តែប៉ុណ្ណោះ។

 

ជាក់ស្តែង បើតាមការដកស្រង់ចេញពី techcrunch បានឱ្យដឹងថា កាលពីមុន គោលការណ៍ណែនាំនេះត្រូវបានអនុវត្តជាចម្បងចំពោះវីដេអូណាដែលបានលួចចេញពីម្ចាស់ដើមតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ YouTube កំពុងតែពង្រឹងទៅលើវីដេអូ AI ម្តងព្រោះរហូតដល់ ៤២% នៃ Shorts ទាំងអស់ត្រូវបានបង្កើតឡើងដោយមានជំនួយយ៉ាងហោចណាស់ពី AI។ ដូច្នេះបងប្អូនគួរតែនាំគ្នាងាកមកធ្វើ Original Content វិញ ព្រោះយូធូបនឹងផ្តល់ប្រាក់សម្រាប់អ្នកដែលផលិតមាតិកាដែលមានគុណភាពតែប៉ុណ្ណោះ៕

159f2999 718f 487b 8c22 096e685f3be7

២.មាតិកា Facebook

·       មាតិកាបញ្ឆោត និងឥតប្រយោជន៍ ៖ តទៅ Facebook នឹងកាត់បន្ថយចំនួនអ្នកមើលលើ គណនីណាដែលចែករំលែកមាតិកាឥតប្រយោជន៍។ ជាមាតិកាដែលក្លែងបន្លំភ្នែកអ្នកទស្សនាដូចជាវីដេអូមួយយកពីម្ចាស់ដើមមកផុសតច្រើនដូចៗគ្នានោះ ហ្វេសប៊ុកនឹងកាត់បន្ថយចេញពី News Feed របស់អ្នកទស្សនាឬបិទមិនឱ្យមាតិកានោះដល់ភ្នែកអ្នកមើលតែម្តង។

·       ស្ទង់មតិយោបល់៖ បន្ថែមពីមាតិកាខាងលើហ្វេសប៊ុកក៏កំពុងសាកល្បងមុខងារមួយលើមាតិកាគ្រប់ប្រភេទសម្រាប់ស្ទង់មតិយោបល់ (Comment Feedback) ដែលសមរម្យឬមិនសមស្របលើការសន្ទនាតាមផុសនោះ Facebook នឹងកែលម្អ ពិសេសសម្រាប់ការ បញ្ចេញមតិមិនសមរម្យពាក់ព័ន្ឋនឹងផុសជាដើម។

·       ចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយខ្លឹមសារ៖ សម្រាប់គណនីខ្លះបង្ហោះមាតិកាជាមួយនឹង ចំណងជើងវែងៗ មិនពាក់ព័ន្ធជាមួយវីដេអូនិងមាន hashtags ច្រើនពេកក៏ត្រូវហ្វេសប៊ុកកាត់បន្ថយការចែកចាយមិនឱ្យគេមើលឃើញច្រើន បិទសិទ្ធិសម្រាប់ការរកលុយ និងអាចឈានដល់ការចាប់ លែងអនុញ្ញាតឲ្យផុសតែម្តង៕

32e81ade 634d 4acc 8640 4c3c6a563b1d

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia