ពិសេសណាស់! ហាងវែនតាអាយឃែរ បើកដំណើរការឡើងវិញនៅសាខានរោត្តម មានប្រូម៉ូសិនទិញ១ថែម១គ្រប់អតិថិជនទាំងអស់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហាងវ៉ែនតា អាយឃែរ សាខានរោត្តម ហាងវ៉ែនតាឈានមុខគេនៅកម្ពុជា បានបើកដំណើរការឡើងវិញហើយ មកជាមួយនឹងអ្វីដែលថ្មី និងល្អជាងមុន។

តាមរយៈលោក ជា បូផល ប្រធានផ្នែកលក់រាយ បានឱ្យដឹងថា៖ «ក្នុងឱកាសបើកដំណើរការហាងឡើងវិញ អាយឃែរ សាខានរោត្តម ក៏មានប្រូម៉ូសិនពិសេសៗ ជូនអតិថិជនផងដែរ។ អតិថិជន ១០០នាក់ដំបូង ដែលបានមកជាវនៅហាងវ៉ែនតា អាយឃែរ សាខានរោត្តម នឹងទទួលបានកាដូពីហាងភ្លាមៗ។ ហើយក៏មានប្រូម៉ូសិន ទិញ១ ថែម១ ផ្តល់ជូនអតិថិជន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅគ្រប់សាខាទូទាំងប្រទេសកម្ពុជា"។

៥

លោក ជា បូផល បានបន្តថា ហាងវ៉ែនតាសាខានរោត្តម គឺជាសាខាដំបូងនិងធំជាងគេបង្អស់របស់អាយឃែរ។ នៅក្នុងហាងមានបំពាក់នូវឧបករណ៍ទំនើបៗ ដូចជាឧបករណ៍វាស់ភ្នែក និងឧបករណ៍កាត់(វ៉ែនតា) ហើយវ៉ែនតាមានលក់គ្រប់ប្រភេទ ដូចជា វ៉ែនតាម៉ីញូប វែនតាមើលអក្សរ វែនតាកញ្ចក់២ជាន់ វ៉ែនតាការពារកម្តៅថ្ងៃនិងចំណាំងប្លាត ការពារភ្នែកធម្មតា ​និងវ៉ែនតាសម្រាប់អ្នកប្រើឧបករណ៍ឌីជីថលជាប្រចាំ (កុំព្យូទ័រ ទូរស័ព្ទ ថេបប្លេត។ល។) និងវ៉ែនតាមើលផ្លូវពេលយប់។ និងចំណុចដែលធ្វើឱ្យហាងរបស់យើងមានភាពទាក់ទាញ នោះគឺគ្រប់វ៉ែនតាទាំងអស់សុទ្ធសឹងតែជាម៉ាកល្បីៗ និងសុទ្ធ (Original) មិនមានរបស់ក្លែងបន្លំនោះទេ ដោយយើងមានការធានាត្រឹមត្រូវទៅតាមប្រេននីមួយៗ។

13

លោក ជា បូផល បន្តថា៖ «យុទ្ធសាស្ត្រដែល អាយឃែរ បានយកចិត្តទុកដាក់រហូត ធ្វើឱ្យហាងឈរជើងបានរាប់ឆ្នាំ គឺយើងកសាងទំនុកចិត្តឱ្យអតិថិជនរបស់យើង ផលិតផលសុទ្ធ បុគ្គលិកសុទ្ធតែអ្នកមានបទពិសោធន៍រាប់ឆ្នាំ។ អាយឃែរ ផ្តល់ភាពងាយស្រួលជូនអតិថិជន​តាមរយៈការបង្កើតសាខា និងការផ្សព្វផ្សាយបានយ៉ាងទូលំទូលាយទៅលើបណ្តាញសង្គម នានា។ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនកម្ពុជាយល់ដឹងអំពីបញ្ហាភ្នែក និងការការពារភ្នែក ដូចនេះបច្ចុប្បន្ន ហាងយើងលក់វ៉ែនតាបានច្រើនទៅតាមខែ ឬរដូវ និងភាគច្រើនខាងសិស្សនិស្សិត គាត់មកជាវវ៉ែនតាយើងច្រើន ព្រោះមិនត្រឹមតែការពារភ្នែកទេ តែអាចលេងស្ទាយតាមបែបចំណង់ចំណូលចិត្តរបស់ពួកគាត់ផងដែរ។  អ្នកខ្លះគាត់មិនមានបញ្ហាភ្នែកមីញ៉ូបនោះទេ តែគាត់មកជាវវ៉ែនតាសម្រាប់ការពារពន្លឺ ឬការពារពីឧបករណ៍ឌីជីថលនានា» ។

៤

៧

សម្រាប់តម្លៃវិញ គឺចាប់ពី ១៨ ដុល្លារ ឡើងទៅ ដែលតម្លៃនេះពិតជាស័ក្កិសម សម្រាប់មនុស្សគ្រប់វ័យ មិនថាសិស្សនិស្សិតនោះទេ គឺពិតជាអាចទទួលយកតម្លៃនេះបាន។ មិនត្រឹមតែតម្លៃសមរម្យនោះទេ តែអតិថិជនក៏នៅមានជម្រើសជាកញ្ចប់ដងវ៉ែនតាជាមួយកញ្ចក់វ៉ែនតា ដែលមានប្រភេទ ២៨ដុល្លារ, ៣៨ដុល្លារ, និង៥៨ដុល្លារ ផងដែរ។ អាយឃែរ តែងផ្តល់សេវាកម្មជូនអតិថិជន រួមមាន៖

១.  ពិនិត្យភ្នែកដោយអ្នកឯកទេស និងតាមកុំព្យូទ័រ ដោយឥតគិតថ្លៃ ។

២.  ពិភាក្សាតាមរយះទូរស័ព្ទ ឬ ដោយផ្ទាល់ជាមួយអ្នកឯកទេសភ្នែកគ្រប់ពេលវេលាដោយឥតថ្លៃ ។

៣.  កាត់កញ្ចក់វ៉ែនតា ជូនលោកអ្នក ក្រោមរយះពេល20នាទីចំពោះវ៉ែនតា មួយចំនួនធំ ។

៤.  ជួលជុល និងលាងសម្អាតវ៉ែនតាជូនអោយឥតគិតថ្លៃ ។

៥.  បើពុំពេញចិត្តលោកអ្នកអាចប្តូរយកវ៉ែនតាផ្សេងក្នុងរយៈពេល ៤៨ ម៉ោង ។

៦. មានដងកញ្ចក់វ៉ែនតា និងកែវជ័រដាក់ក្នុងផ្នែកគ្រប់ប្រភេទ ។

៧.​ ធានាទៅលើភាពពិត ឥតក្លែងក្លាយចំពោះផលិតផលដែលបានលក់ជូន។ ប្រសិនបើផលិផលដែលលក់ជូនអតិថិជនរកឃើញថាក្លែងក្លាយ ក្រុមហ៊ុនទទួលសងមួយគុណជាពីរ នៃតម្លៃផលិតផល ។

៨.  គុណភាព និងតម្លៃគឺជាការយកចិត្តទុកដាក់ទីមួយរបស់ អាយឃែរ ។

១០

គួរបញ្ជាក់ផងដែរថា ហាងវ៉ែនតាអាយឃែរ បានបើកដំណើរការតាំងឆ្នាំ១៩៩៦ មកម្ល៉េះ បច្ចុប្បន្ន អាយឃែរ បានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេស ចំនួន ១៤ សាខា រួមមាន៖ ជាន់ទី១នៃផ្សារទំនើបអ៊ីអន១, ជាន់ទី១នៃផ្សារទំនើបអ៊ីអនមានជ័យ, សាខានរោត្តម (ស្តុបធនាគារជាតិ), ស្តុប DN, ស្តុបសន្ធរមុខ, ផ្សារដើមគ, ជាន់ទី៣នៃផ្សារសូវិយា, ផ្សារទំនើប Chipmong 271 Mega Mall, ផ្សារទំនើប, សាខាតាខ្មៅ, បាត់ដំបង១ (ផ្លូវមាត់ស្ទឹង), បាត់ដំបង២ (ផ្លូវលេខ២ ជាប់ផ្សារណាត់), សៀមរាប១ (ជិតសណ្ឋាគារសោមាទេវី), និងសាខាសៀមរាប២ (ជាន់ផ្ទាល់ដីសណ្ឋាគារតាព្រហ្ម)៕

14

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ៖ 012 499 842 / 016 929 093

សូមតាមដានព័ត៌មានបន្ថែមថ្មីៗអំពីផលិតផល និងប្រូម៉ូសិននៅលើគេហទំព័រ៖

𝗜𝗡𝗦𝗧𝗔𝗚𝗥𝗔𝗠: https://www.instagram.com/eyecare_optic/

𝗧𝗘𝗟𝗘𝗚𝗥𝗔𝗠: https://t.me/eyecareoptic

𝗧𝗜𝗞𝗧𝗢𝗞: https://www.tiktok.com/@eye.care40?lang=en

៩

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia