ពិសេសជាងគេ! ខេត្ត ៣ នេះនឹងមានរថភ្លើងនិងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅ
Bunthoeun KoemFEBRUARY 20 202320.2 K views

បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់គោលដៅនៅក្នុងការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីជួយជំរុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែមានភាពទំនើបជាងមុន។ ហើយពេលនេះដែរ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវទាំងពីប្រភេទនេះតភ្ជាប់ពីខេត្ដរាជធានីភ្នំពេញទៅកាន់ខេត្ដចំនួន៣ផងដែរ ដែលក្នុងនោះរួមមានខេត្ដស្វាយរៀង ខេត្ដសៀមរាប និងខេត្ដបន្ទាយមានជ័យ។

១. ខេត្ដស្វាយរៀង

នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្ដស្វាយរៀង នឹងត្រូវចាប់ផ្ដើមហើយ ដោយគម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុន CRBC របស់ចិន។

ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងបាវិតនេះគឺជាគម្រោងផ្លូវល្បឿនលឿនទី២ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ផ្លូវនេះមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ នឹងគម្រោងចំណាយថវិកាសាងសង់សរុបជាង ១ ៦០០ លានដុល្លារ។

F Et Qac Vvea M12q K (1)

២. ខេត្ដសៀមរាប

ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានលើកឡើងពីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងសៀមរាបផងដែរ ដែលជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា។ បច្ចុប្បន្នផ្លូវនេះបានកំពុងធ្វើការសិក្សា ដោយក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានជំរុញឲ្យក្រុមហ៊ុនដែលគ្រោងសាងសង់ធ្វើយ៉ាងណាសិក្សាគម្រោងនេះឲ្យបានចប់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣។ 

៣. ខេត្ដបន្ទាយមានជ័យ

ត្បិតមិនទាន់មានគម្រោងផ្លូវល្បឿនលឿនដូចខេត្ដប៉ុន្ដែ ប៉ុន្ដែខេត្ដបន្ទាយមានជ័យនាពេលខាងមុខ នឹងមានផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត។ ដោយសារបច្ចុប្បន្នរាជរដ្ឋាភិបាលបានរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានកំពុងសិក្សាយ៉ាងសស្រាក់សស្រាំលើគម្រោងនេះ។

តាមការសិក្សាបឋមពីក្រុមហ៊ុន CRBC បានបញ្ជាក់ថា គម្រោងរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

អត្ថបទ៖ កឹម ប៊ុនធឿន

5cf146e5 E555 48ac A570 54649a2a4d97

7e193604 432f 49ae A16c 8614ce5fe10e