ទៅមុខ១ជំហាន! ក្រសួងស្នើឲ្យអភិបាលខេត្ដ/ក្រុង ៥ នេះសហការជាមួយក្រុមហ៊ុន CRBC សិក្សាផ្លូវល្បឿនលឿនទី៣
Bunthoeun KoemMARCH 27 20237.4 K views

ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីៗនេះបានចេញលិខិតជម្រាបជូនមកកាន់អភិបាលរាជធានីភ្នំពេញ, អភិបាលខេត្ដកណ្ដាល, ខេត្ដកំពង់ចាម, ខេត្ដកំពង់ធំ និងអភិបាលខេត្ដសៀមរាប ស្នើសុំឲ្យជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) លើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្ដសៀមរាប ដែលជាគម្រោងល្បឿនលឿនទី៣នៅកម្ពុជា។

យោងតាមលិខិតចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងបានឲ្យដឹងថា ក្រុមហ៊ុន CRBC នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្ដសៀមរាប​នាពេលឆាប់ៗនេះ។ ក្នុងន័យនេះក្រសួងសាធារណការ ស្នើសុំ ឯកឧត្ដមអភិបាល មេត្ដាជួយអន្ដរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែលសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿននេះឲ្យបានរហូន។

សូមជម្រាបផងដែរថា គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្ដសៀមរាបគឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជាហើយ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ ទើបនឹងបើកដំណើរការកាលពីចុងឆ្នាំ២០២២ និងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ដែលនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

330167489 589355743114181 2798709497548984919 N

338017218 928710945035592 6454579239700343677 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia