ខេត្ដកំពង់ធំ នឹងមានផ្លូវល្បឿនលឿនសាងសង់ឆ្លងកាត់នាពេលខាងមុខនេះ
Bunthoeun KoemFEBRUARY 21 20235.8 K views

នាពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលបានលើកឡើងពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាប។ ហើយបច្ចុប្បន្នគម្រោងនេះបានកំពុងធ្វើការ និងត្រៀមដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការ​ងា​រ (Frame​work Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាគម្រោងផ្លូវល្បឿនលឿនទី៣ នេះនឹងត្រូវសាងសង់ពីភ្នំពេញឆ្លងកាត់ខេត្ដកំពង់ធំឆ្ពោះទៅក្រុងសៀមរាបតែម្ដង។ ហើយការសាងសង់ផ្លូវនេះក៏នឹងផ្ដល់នូវអត្ថប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនផងដែរ។

សូមជម្រាបផងដែរថា គិតមកដល់ពេលនេះកម្ពុជាបានសាងសង់ផ្លូវល្បឿនលឿននេះរួចរាល់មួយខ្សែហើយ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីនុ ខណៈទើបដាក់ឲ្យដំណើរការផ្លូវការកាលពីចុងឆ្នាំ២០២២កន្លងទៅ។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាបាលបាននឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿននេះ ២ ខ្សែទៀតផងដែរ ដែលក្នុងនោះមានពីភ្នំពេញទៅក្រុងបាវិត ដែលគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្ដាលឆ្នាំនេះ និងមួយខ្សែទៀតគឺតភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាបនេះតែម្ដង៕

អត្ថបទ៖ កឹម ប៊ុនធឿន

Autobahn South Nurnberg Germany

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia