គំរូប្លង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបត្រូវបានបង្ហាញ ខណៈនឹងឆ្លងកាត់រាជធានី-ខេត្ដ៥នេះ
Bunthoeun KoemAPRIL 26 20238.4 K views

ទីបំផុតគំរូប្លង់នៃការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀបរាម ត្រូវបានបង្ហាញហើយនៅក្នុងកិច្ចប្រជុំរវាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC) និងរដ្ឋបាលខេត្ដកំពង់ចាមស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវមួយនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាងសង់ផងដែរ។

343424458 1038948713732561 1589843045710612302 N

យោងតាមគំរូប្លង់ដែលដាក់បង្ហាញនៅក្នុងកិច្ចប្រជុំខាងលើកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនថ្មីនេះនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូន បានចេញលិខិតជម្រាបជូនដើម្បីស្នើសុំឲ្យអភិបាលនៃគណៈភិបាលរាជធានី-ខេត្ដទាំង ៥ ជួយគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះផងដែរ។

សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ ហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ បានបើកដំណើរការកាលពីចុងឆ្នាំ២០២២ កន្លងទៅ និងគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត ក៏ត្រៀមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

343214430 758306396004897 6813663381717533018 N

343222760 544840151166887 3246747546396898401 N

338017218 928710945035592 6454579239700343677 N

1152860 Delhi Mumbai Expressway 4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia