កាន់តែងាយស្រួល! ច្រកចេញ-ចូល និងកន្លែងឈប់សម្រាកលើផ្លូវល្បឿនលឿនត្រូវបានបញ្ចូលក្នុង Google Maps ផ្លូវការ
Bunthoeun KoemFEBRUARY 2 2023496 views

លែងលំបាកសម្រាប់អ្នកដែលធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ ក្នុងការស្វែងរកច្រកចេញ-ចូល ឬកន្លែងឈប់សម្រាប់ការ (Rest Areas) ខណៈពេលនេះក្រសួងបានដាក់បញ្ចូលទីតាំងទាំងនោះចូលទៅក្នុងផែនទី Google Maps ជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងការចុះផ្សាររបស់ក្រសួងសាធារណការបានសរសេរថា «លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps»។ ក្រសួងបន្ដថា ទន្ទឹមនឹងការដាក់បញ្ចូលទីតាំងខាងលើចូលនៅក្នុងផែនទីនេះដែរ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។

សូមជម្រាបផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្ដព្រះសីហនុនេះចម្ងាយ ១៨៧,០៥ គីឡូម៉ែត្រ បានបើកដំណើរការផ្លូវការកាលពីចុងឆ្នាំ២០២២ កន្លង។ ហើយផ្លូវល្បឿនលឿននេះដែរ ក៏បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅមកភ្នំពេញ-ព្រះសីហនុ កាន់តែងាយស្រួលជាងមុន ដោយចំណេញពេលតិច ទើបធៀបនឹងការធ្វើដំណើរផ្លូវធម្មតា៕

តំណភ្ជាប់ ៖ https://maps.app.goo.gl/KiDSMfNUw3W8GwZB6?g_st=it

អត្ថបទ៖ កឹម ប៊ុនធឿន

327886483 727888988708206 2418875215579795533 N

328583220 916133266079011 2312733333167518022 N

328525234 1341424573314967 1113809789578108204 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia